Messi និង Ronaldo សុទ្ធ​តែ​មិន​បោះឆ្នោត​ឲ្យ​គ្នា​

Messi និង Ronaldo សុទ្ធ​តែ​មិន​បោះឆ្នោត​ឲ្យ​គ្នា​

Lionel Messi និង Cristiano Ronaldo សុទ្ធ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ពាន Ballon d’Or ដូច​គ្នា ដោយ​សារ​សុទ្ធ​តែ​ជា​ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើស​ជាតិ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ទាំងMessi និងRonaldo សុទ្ធ​តែ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គ្នា ក្នុង​ជម្រើស​ទាំង​៣​​របស់​ពួក​គេ។

 

Messi ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​បោះឆ្នោត​ឲ្យ​មិត្ត​រួមក្រុម​ Barcelona ទាំង​៣នាក់ គឺ​ Luis Suarez ទី១, Neymar ទី២ និងAndres Iniesta ទី៣ ស្រប​ពេល​ដែល Cristiano Ronaldo ក្នុង​នាម​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​បោះ​ឲ្យ​មិត្ត​រួម​ក្រុម​ទាំង​៣​ដែរ​ គឺ​ Karim Benzema ទី​១, James Rodriguez ទី២ ​និងGareth Baleទី៣។

 

Messi និង Ronaldo សុទ្ធ​តែ​មិន​បោះឆ្នោត​ឲ្យ​គ្នា​

 

យ៉ាង​ណា​ក៏​ដោយ​ទាំង Suarez និង​ Benzema ដែល​ជា​ជម្រើស​ទី​១​របស់​អ្នក​ទាំង​២ មិនមាន​ឈ្មោះ​​ដល់​វគ្គ​៣នាក់​ចុង​ក្រោយ​នោះ​ទេ។

 

សម្រាប់​ការ​បោះឆ្នោត​របស់​កីឡាករ​ល្បីៗ​ដែល​ជា​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​ផ្សេង​ទៀត Robert Lewandowski (ប៉ូឡូញ) និង Bastian Schweinsteiger (អាល្លឺម៉ង់) បាន​បោះ​ឲ្យ Manuel Neuer ដូចគ្នា។ ប្រធាន​ក្រុម​ជម្រើសជាតិ​វេល Ashley Williams បាន​បោះ​ឲ្យ Gareth Bale។ Wayne Rooney បាន​បោះ​ឲ្យ Messi។ Petr Cech ប្រធានក្រុម​ជម្រើស​ជាតិ​ឆេក​បាន​បោះឲ្យ Messi ខណៈ​ Zlatan Ibrahimovic (ស៊ុយអែត) និង Hugo Lloris (បារាំង) ទាំង​២​នាក់ បាន​បោះ​ឲ្យ Messi លេខ១ Ronaldo លេខ២ និង Neymar លេខ៣ ដូចគ្នា​បេះបិទ​ទៅ​នឹង​លទ្ធផល​ផ្លូវ​ការ៕

 

ចុចអាន៖ តើ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​នៅ​អាស៊ីអាគ្នេយ៍ ​បោះ​​ឲ្យ​នរណា​ជា​ម្ចាស់​ពាន​ Ballon d’Or?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal