គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទឹកកក និង​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២​នាក់​

តាកែវ: មនុស្ស ២ នាក់ រងរបួស​យ៉ាងធ្ងន់ធ្ងរ ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តាកែវ  ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​រថយន្ត​ចំ​ពី​ចំហៀង​យ៉ាង​ពេញ ទំហឹង ខណៈ​រថយន្ត​ថយ​ដាក់​ទឹកកក អោយ​ម៉ូយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ត្រង់ចំណុច​ភូមិ​ស្មោង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

​អធិការ​ស្រុក​អង្គរជ័យ លោក ហ៊​ន ប៊ុន​ស៊ី​ដេ​ត បានអោយដឹងថា ជនរងគ្រោះ ម៉ៅ មី​សាន់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច​ជ្រុំ ឃុំ​សំ​ព្រូ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត ឈ្មោះ ឆឹង សំ​អូន ភេទ​ស្រី អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​គាថា​វង់​លើ ឃុំ​ត្រពាំង​សិលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y 3686​។ ចំណែក​រថយន្ត​ម៉ាក ហ៊ី​យ៉ាន់ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C 7446​។ អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។

​អ្នករួមដំណើរ​ជាមួយ បាន​និយាយថា ពួកគេ​ទើប​ត្រឡប់​មកពី​ហូប​ការ​គេ នៅ​ខេត្ត កំពត  ពេល​ម៉ូតូ​ជនរងគ្រោះ ជិះ​មក​ចំណុចកើតហេតុ ក៏​វ៉ា​ក់​ជាមួយ​រថយន្ត​មួយគ្រឿង កំពុង​បត់​ឆ្លងថ្នល់ ហើយ​បុក​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ទាំង ២​នាក់ ខ្ទាត​ចេញពី​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​៕​H/S

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទឹកកក និង​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទឹកកក និង​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២​នាក់​