រងរបួស​ធ្ងន់ ៣ នាក់ និង​ស្រាល​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក ២ ផ្សេងគ្នា ក្នុង​ខេត្តតាកែវ​

តាកែវ: មនុស្ស​ចំនួន ៣ នាក់ បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត រងរបួស​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី ផ្សេងគ្នា នៅ​ស្រុក​ព្រៃកប្បាស និង​ស្រុក​បាទី កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​។ របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៤ និង ៥ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ ១២១A នៅ​ចំណុច​ភូមិ​ធម្ម​វិន័យ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បង្កឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ ក្នុងទិសដៅ​ច្រាស់​គ្នា បណ្ដាលអោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន ២​នាក់​។ អ្នករបួស រួមមាន​ឈ្មោះ ផាន ផន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់​ម្នាក់ទៀត ឈ្មោះ សុខ ម៉ាប់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​មាស ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស រងរបួស​ធ្ងន់​។

​ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត បានកើត​ឡើង នៅវេលា​ម៉ោង ២០ និង ៣០ នាទី នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល គ​.​ម លេខ ៤១ និង ៤២ ស្ថិតក្នុង​ភូមិ​ព្រែក​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ បង្ករ​ឡើង​ដោយ​រថយន្តបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​ច្រាស់​គ្នា បណ្ដាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ ២​នាក់ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​។​

​ជនរងគ្រោះ​ឈ្មោះ ចាន់ ប្រី​យ​វុ​ធ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំ​ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ធ្ងន់​។ អ្នករួមដំណើរ​ឈ្មោះ កុយ ចាន់ណា ភេទ​ស្រី អាយុ ៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ធំ ឃូំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ក្នុង​ឃុំ​វាល​។​

​ក្រោយពេល​កើតហេតុ វត្ថុតាង​ទាំង ២ ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕​H/S