ក្រសួង​ការងារ​៖ អ្នកស្លាប់ កើន​ដល់ ៥ នាក់ ក្នុង​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង នៅ​កំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ: ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជាថ្មី​ថា នៅក្នុង​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បាន​បុក​គ្នា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤១ ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ គិត​ត្រឹម​ម៉ោង ១១ ព្រឹក​នេះ មានកម្ម​ការិនី​ស្លាប់​ឡើងដល់ ៥​នាក់​ហើយ​។ ក្នុងនោះ កម្មការិនី​ចំនួន ៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នករបួស មាន​ចំនួន ៦៨ នាក់​។​
 
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ប្រកាស​ពី​ការដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ កម្មក​រិ​នី និង​ក្រុមគ្រួសារ ទៅតាម​គោល​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

សូមបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​កូរ៉េ ១ តោន​កន្លះ ដឹក​កម្មករ ពីរ​គ្រឿង​បាន​រ៉េ​ចង្កូត​បុក​គ្នា បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ក្រឡាប់ ដាច់​ក្បាល​។

​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​កម្មករ កម្មការិនី ៣​នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។ ដោយឡែក ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងពីរ បាន​រត់​គេចខ្លួនបាត់ ក្រោយ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​៕​

ក្រសួង​ការងារ​៖ អ្នកស្លាប់ កើន​ដល់ ៥ នាក់ ក្នុង​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង នៅ​កំពង់ស្ពឺ​

ក្រសួង​ការងារ​៖ អ្នកស្លាប់ កើន​ដល់ ៥ នាក់ ក្នុង​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង នៅ​កំពង់ស្ពឺ​

រថយន្តដឹកកម្មករបុកគ្នានៅម្តុំសំរោងទង ខេត្តកំពងស្ពឺ ស្លាប់១០នាក់ របួស៩០នាក់ ព្រឹកនេះ

Posted by Nokorwat News on Monday, January 11, 2016