សាលា​រាជធានី​និង​ក្រុមហ៊ុន​ស៊ីន​ទ្រី ពង្រាង​កិច្ចព្រមព្រៀង សេវា​ប្រមូល​សំរាម ក្នុង​ខណ្ឌ ៤ មុនគេ​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦​នេះ បាន​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី (CINTRI) លើ​ពង្រាង​កិច្ចព្រមព្រៀង សេវា​ប្រមូល​សំរាម​ជាមួយនឹង​បណ្តា​ខណ្ឌ​ក្នុង​រាជធានី ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​មុនគេ ក្នុង​ខណ្ឌ​៤ កណ្តាល​ក្រុង គឺ​ដូនពេញ ចំការមន ៧​មករា និង​ទួលគោក​។​

​ការពិភាក្សាគ្នា​លើ​ពង្រាង​កិច្ចព្រមព្រៀង សេវា​ប្រមូល​សំរាម​ជាមួយនឹង​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​នេះ ជា​យន្តការ​ក្នុងការ​តម្រង់ទិស ឲ្យ​កិច្ចការងារ​សម្អាត​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាពលរដ្ឋ ហើយ​សម្រាប់​ក្នុងពេល​ឆាប់​ខាងមុខ ប្រជាពលរដ្ឋ​នឹង​ត្រូវមាន​កាតព្វកិច្ច​ប​ង់​កម្រៃ​សេវា​នេះ ឲ្យ​បាន​គ្រប់គ្នា និង​ដោយផ្ទាល់ ជាមួយ​សាលា​រាជធានី ហើយ​សាលា​រាជធានី នឹង​ទូទាត់​ជាមួយ​ក្រុមហ៊ុន​។ ធ្វើ​ដូចនេះ គឺ​ដើម្បី​ក្រុមហ៊ុន ត្រូវតែ​ធានា​ឲ្យ​ស្អាត​មួយ​សាលា​រាជធានី រួចហើយ​សាលា​រាជធានី មាន​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ​៕