អ្នកជំនាញ​ឯកទេស​ច្បាប់​កម្ពុជា​-​អូស្ត្រាលី រៀបចំ​កិច្ចពិភាក្សា ស្តីពី បទល្មើស​ឧក្រិដ្ឋ​ប្រឆាំងនឹង​កុមារ​

ភ្នំពេញ: អង្គភាព​ការពារ​កុមារ (CPU) សហការ​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​នគរបាលជាតិ​កម្ពុជា​(CNP) បានរៀបចំ​ឲ្យ​មាន​វេទិការ​លើកទីមួយ រវាង​អាជ្ញាធរ​យុត្តិធម៌​អូស្ត្រាលី និង​អាជ្ញាធរ​យុត្តិធម៌​កម្ពុជា ស្តីពី បទល្មើស​ប្រឆាំងនឹង​កុមារ​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សុខា រាជធានី​ភ្នំពេញ​។​
​    ​
​ក្នុង​ពិធី​បើក​វគ្គ​នេះ គឺមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ដោយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ​វេទិកា​រយៈពេល ២​ថ្ងៃនេះ បានបង្ហាញ​ពី​សមាជិក​គណកម្មការ​ពិភាក្សា​មួយចំនួន ដូចជា ប្រធាន​ចៅក្រម​តុលាការ​សហព័ន្ធ​អូស្ត្រាលី លោក ច​ន ផាស់​ស្កូ ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា និង​អ្នកជំនាញ​ឯកទេស​ច្បាប់​ផ្សេងៗ​ទៀត ដែល​នឹងធ្វើ​ការចែករំលែក​ចំណេះដឹង និង​បទ​ពិ​សោ​សធន៍​របស់គេ ជាមួយនឹង​ស្ថាប័ន​យុត្តិធម៌​កម្ពុជា​។​

លោក ច​ន ផាស់​ស្កូ  ប្រធាន​ចៅក្រម​តុលាការ​សហព័ន្ធ​អូស្ត្រាលី “​គ្រប់​ប្រព័ន្ធ​ច្បាប់​ទាំងអស់ តែងតែ​ជួបប្រទះ​នូវ​ការ​ប្រឈម​ពី​របៀប​នៃ​ការដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រក​បដ​យ​ប្រ​សិ​ទិ្ធ​ភាព ចំពោះ​បទល្មើស​ប្រឆាំងនឹង​កុមារ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ដោយមាន​ការប្តេជ្ញាចិត្ត ការផ្តោត​ការយកចិត្តទុកដាក់ និង​ការ​ខំប្រឹងប្រែង យើងទាំងអស់គ្នា អាចបង្កើត​ឲ្យ​មាន​ភាពខុសប្លែក​ប្រកបដោយ​លក្ខណៈ​វិជ្ជមាន​មួយ​។ លើសពីនេះទៅទៀត យើងទាំងអស់គ្នា​អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​បាន​”​។​

​លោក ជេ​ម ម៉ាក់​ខេ​ប នាយ​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ បាន​លើកឡើងថា វេទិកា​
​នេះ នឹង​ផ្តល់ឱកាស​សម្រាប់​អង្គភាព​អនុវត្ត​ច្បាប់​ក្នុងស្រុក ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង​ដ៏​មានតម្លៃ​មួយ​ពី​សម​ភាគី​អន្តរជាតិ​ទាំងអស់​។ “​តាមរយៈ​ការកសាង​ទំនាក់ទំនង​ការងារ​ដ៏​រឹងមាំ​មួយ និង​ការយោគយល់​គ្នា​ទៅវិញទៅមក យើង​អាច​ធ្វើការ​ជាមួយគ្នា ហើយ​អាចជួយ​ដល់​អ្នក​ទាំងឡាយណា​ដែល​មិន​អាចជួយ​ខ្លួនឯងបាន​”​។​

​សូមជម្រាបថា តាំងពី​ការចាប់​ផ្តើមឡើង​ពី​ឆ្នាំ​២០១៣ អង្គភាព​ការពារ​កុមារ បានធ្វើការ​ស៊ើបអង្កេត​លើ​បទល្មើស​ចំនួន ៥៧៥ ករណី ពីបទ​បំពាន​លើ​កុមារ បទ​រំលោភ​សេពសន្ថវៈ និង​អំពើ​មនុស្សឃាត ដែល​នាំ​ដល់​ការ​ចាប់ខ្លួនបាន​ចំនួន​៤៦០​នាក់​។ ក្នុង​ឆ្នាំ​២០១៥  អង្គភាព​ការពារ​កុមារ បានធ្វើការ​ស៊ើបអង្កេត​លើ​បទល្មើស​ចំនួន ២៩៣ ករណី ដែល​ក្នុងនោះ​មាន ៣០​ករណី គឺជា​ករណី​អំពើ​មនុស្សឃាត​លើ​កុមារ ដែលមាន​អាយុ​ក្រោម ១៥​ឆ្នាំ​៕​