អគ្គិសនី​កម្ពុជា​ប្រកាស​អំពី​ការបញ្ចុះ​តម្លៃ​អ្នក​ប្រើ​ក្រោម​១០​គីឡូវ៉ាត់

រាជធានី​ភ្នំពេញ​៖​យោងតាម​គេហទំព័រ​អគ្គីសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ចំពោះ​ផ្ទះ​ប្រជាពលរដ្ឋ ណា​ដែល​ប្រើប្រាស់​អគ្គិសនី​មិន​លើសពី​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ នឹងត្រូវ​បង់​តម្លៃប្រើប្រាស់​តែ​៤៨០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ខែមីនា ឆ្នាំ ២០១៦ នេះ​តទៅ គ្រា​ដែល​ឆ្នាំ ២០១៧ រដ្ឋាភិបាល​ត្រៀម​កាត់បន្ថយ​តម្លៃ​នៃ​ការប្រើប្រាស់​អគ្គិសនី​ឱ្យមាន​តម្លៃ ទាប​ជាង​បច្ចុប្បន្ន​។​

 នៅលើ​គេហទំព័រ​អគ្គិសនី​កម្ពុជា​បានប្រកាសថា​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ បន្ថយ​អត្រា និង​គម្លាត​ថ្លៃ​លក់​អគ្គិសនី​សម្រាប់​ឆ្នាំ ២០១៥-២០២០ រដ្ឋាភិបាល​សម្រេច​កាត់​បន្ថយ​នូវ​តម្លៃប្រើប្រាស់​អគ្គិសនី​ដើម្បី​សម្រួល ដល់​តម្រូវ​ការចាំបាច់​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ទាក់ទាញ វិនិយោគ​មក​កម្ពុជា​។ ដូច្នេះ​ចំពោះ​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​ប្រើ​អគ្គិសនី​មិន​លើសពី ១០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ​ក្នុង​ថ្លៃ​ត្រឹម ៤៨០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ដែល​ត្រៀម​អនុវត្ត​នៅ​ចុងខែ​មីនាឆ្នាំ ២០១៦ ខាងមុខ​»​។

​    ​ផ្តើម ពី​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹងដាក់​ចុះ​នូវ​ផែនការ​អនុគ្រោះ​ថ្លៃ អគ្គិសនី​សម្រាប់​តំបន់​ទាំងឡាយ​បន្ថែម​ពី​រាជធានី​ភ្នំពេញ​ដែល​បានទទួល ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ​ចំពោះ​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​ប្រើ អគ្គិសនី​មិន​លើសពី ៥០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ​ក្នុង​ថ្លៃ​ត្រឹម ៦១០ រៀល​ក្នុង ១ គីឡូវ៉ាត់ម៉ោង​ដែល​ផែនការ​នេះ​នឹង​គ្រោង​អនុវត្ត​នៅ​ខែ មេសា ឆ្នាំ ២០១៧៕

អគ្គិសនី​កម្ពុជា​ប្រកាស​អំពី​ការបញ្ចុះ​តម្លៃ​អ្នក​ប្រើ​ក្រោម​១០​គីឡូវ៉ាត់