មេធាវីកម្ពុជា ទទួលការបណ្តុះបណ្តាល សមត្ថភាព បន្ថែម ពីសមាគម ការពារគ្មានព្រំដែន

ភ្នំពេញ៖ គណៈមេធាវីកម្ពុជា និងសមាគមការពារគ្មានព្រំដែន មកពីប្រទេសបារាំង បានរួមសហការគ្នាបណ្តុះបណ្តាលបន្ថែម លើសមត្ថភាពមេធាវីកម្ពុជា ទាំងចំណេះដឹង បទពិសោធន៍បន្ថែមថ្មីៗ ជុំវិញការអនុវត្តវិជ្ជាជីវៈមេធាវី និងកាតព្វកិច្ច ក្នុងការទទួលខុសត្រូវរបស់មេធាវី។

លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ នៅក្នុងពិធីបើកសិក្ខាសាលា មួយ ស្តីពី «ការទទួលខុសត្រូវរបស់មេធាវី» នាព្រឹកថ្ងៃទី១២ ខែមករានេះថា ថ្វីត្បិតតែការបង្ហាញពីការទទួលខុសត្រូវ របស់មេធាវីនាពេលនេះ ក្នុងបរិបថនៃប្រទេសបារាំងពិតមែន ក៏ប៉ុន្តែវាបានចែករំលែក ដល់សហភាតាទាំងអស់ ឲ្យទទួលបាននូវចំណេះដឹងថ្មីៗ ជុំវិញការអនុវត្តវិជ្ជាជីវៈមេធាវី ពិសេសគឺកាតព្វកិច្ច របស់មេធាវី ក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។

លោកបញ្ជាក់ថា ជាការពិតប្រទេសទាំងពីកម្ពុជា-បារាំង ធ្លាប់មានប្រវត្តិទំនាក់ទំនង ជាមួយគ្នា ជាយូលុងមកហើយ ហើយវប្បធម៌គតិយុត្តិ របស់ប្រទេសទាំងពីរ ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ចាប់តាំងពីឆ្នាំ១៩៩៥ មកគណៈមេធាវីកម្ពុជា ទទួលបានការគាំទ្រ និងជំនួយជាច្រើនពីប្រទេសបារំាង ទាំងបច្ចេកទេស និងធនធានមនុស្ស តួយ៉ាងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវីឆ្នាំ១៩៩៥ ដែលបង្ហាញពីវិជ្ជាជីវៈមេធាវីកម្ពុជា-បារាំងមានលក្ខណៈដូចគ្នា។

លោកប្រធានគណៈមេធាវី នូវបានបញ្ជាក់ទៀតថា ការរៀបចំឲ្យមានសិក្ខាសាលា នៅពេលនេះ មិនត្រឹមជាការចែករំលែក នូវបទពិសោធន៍ ដល់មេធាវីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃ ជាការពង្រីងចំណងមិត្តភាព រវាងគណៈមេធាវី និងសមាគមការពារគ្មានព្រំដែន ថែមទៀតផង។ យ៉ាងណាលោកស្នើ ឲ្យសហភាតាទាំងអស់ ប្រឹងប្រែងស្វែងយល់បន្ថែម នូវរាល់ការបង្ហាញ របស់វាគ្មិនមកពីសមាគម ដើម្បីយកចំណេះដឹងទាំងនោះ មកធ្វើជាគំរូក្នុងការអនុវត្ត វិជ្ជាជីវៈរបស់ខ្លួន បំរើផលប្រយោជន៍ប្រជាជន ក៏ដូចជាប្រទេសរបស់យើង ព្រោះថាមេធាវី គឺជាអ្នកផ្តល់សេវាកម្មជូនអតិថិជន ហើយមានកាតព្វកិច្ច ជាប្រពៃណីចំពោះអតិថិជនគឺ ស្មោះត្រង់ ការពារផលប្រយោជន៍ស្របច្បាប់របស់អតិថិជន ដូចមានចែងនៅក្នុងក្រមសីលធម៌មេធាវី។

សូមបញ្ចាក់ថា មេធាវីគឺជាវិជ្ចាជីវៈសេរីភាព ឯករាជ្យ ហើយចូលរួមបំរើវិស័យយុត្តិធម៌ ប៉ុន្តែមិនមែន មានន័យថា មេធាវីអាចធ្វើអ្វីបានស្រេច នឹងចិត្ត ដោយគ្មានច្បាប់គ្រប់គ្រងនោះឡើយ។ មេធាវីត្រូវគោរពពាក្សរបស់ខ្លួន និងគោរពគោលការណ៍សម្បជញ្ញៈ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូនៃវិជ្ជាជីវៈ ហើយក៏មិនត្រូវចូលរួមសកម្មភាពផ្ទុយពីវិជ្ជាជីវៈនោះដែរ៕

មេធាវីកម្ពុជា ទទួលការបណ្តុះបណ្តាល សមត្ថភាព បន្ថែម ពីសមាគម ការពារគ្មានព្រំដែន

មេធាវីកម្ពុជា ទទួលការបណ្តុះបណ្តាល សមត្ថភាព បន្ថែម ពីសមាគម ការពារគ្មានព្រំដែន

មេធាវីកម្ពុជា ទទួលការបណ្តុះបណ្តាល សមត្ថភាព បន្ថែម ពីសមាគម ការពារគ្មានព្រំដែន

មេធាវីកម្ពុជា ទទួលការបណ្តុះបណ្តាល សមត្ថភាព បន្ថែម ពីសមាគម ការពារគ្មានព្រំដែន