ព្រឹទ្ធសភានឹងបន្ត សម័យប្រជុំពិនិត្យ អនុម័តច្បាប់ សុខភាព-ផលិតកម្ម សត្វថ្ងៃ១៤មករា

ភ្នំពេញ៖ក្រោយពីបើកកិច្ច ប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នាព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ពិភាក្សា លើរៀបវារៈស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វរួចមក ព្រឹទ្ធសភា នឹងបន្តសម័យ ប្រជុំពេញអង្គរបស់ខ្លួនថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ខាងមុននេះ ។

អ្នកនំាពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំអចិន្ត្រៃយ៍ថា  កិច្ចប្រជុំ របស់គណៈកម្មាធិការ អចិន្ត្រៃយ៍ ក៏មានការចួលរួមពីសមាជិកគណៈកម្មការអចិន្ត្រយ៍គណបក្ស សម រង្ស៊ីគឺលោក គង់ គំា ផងដែរ។  លោកថាសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្ម សត្វគឺធ្វើយ៉ាងណា ឲ្យ ផលិតកម្មសត្វស្របតាមបទដ្ឋានបច្ចេកទេសនិងអនាម័យ ដើម្បីជួយដល់សុខភាពរបស់ប្រជាពលរដ្ឋបរិភោគ ។

លោកម៉ម ប៊ុននាងបញ្ជាក់ថា « សេចក្តីព្រាងច្បាប់នេះកុំការធ្វើផលិតកម្ម សត្វគោរពតាមច្បាប់ ហើយច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងធ្វើ យ៉ាងណាឲ្យប្រជាពលរដ្ឋបរិភោគសាច់សត្វនោះប្រកបដោយអនាម័យ និងសុខភាពបរិបូរណ៌  ដោយមានក្រសួង និងបសុពេទ្យ ពិនិត្យ ឲ្យបានច្បាស់លាស់  និងឈានដល់ការនំាចេញ នូវផលិតផលសត្វថែមទៀត »។

អ្នកនំាពាក្យដដែលឲ្យដឹងថា  សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសុខភាព និងផលិតកម្មសត្វក៏ មានការដាក់ទោស ទណ្ឌចំពោះបសុពេទ្យផងដែរ   ប៉ុន្តែមានកម្រិតណានោះមិន ទាន់ដឹងនៅឡើយទេ រងចំាព្រឹទ្ធសភា យកសេចក្តី ព្រាងមកពិភាក្សា និងអនុម័តសិន៕

ព្រឹទ្ធសភានឹងបន្ត សម័យប្រជុំពិនិត្យ អនុម័តច្បាប់ សុខភាព-ផលិតកម្ម សត្វថ្ងៃ១៤មករា