និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung

ភ្នំពេញ ៖ Sam Sung (សាមសុង) ដែលជាក្រុមហ៊ុន ផលិតគ្រងអេឡិចត្រូនិចដ៏ធំមួយ របស់កូរ៉េខាងត្បួងបានចូលរួមអភិវឌ្ឍផ្នែកបច្ចេកវិទ្យា នៅកម្ពុជាតាមរយៈផ្តល់ឱកាស ការងារដល់និស្សិតខ្មែរនៅក្នុង មជ្ឈមណ្ឌលសេវាកម្មរបស់សាមសុង ក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីបុគ្គលិក ជំនាញ មកពីក្រៅប្រទេសនិងជាការលើកទឹកចិត្ត ដល់និស្សិតដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា ខណៈ ដែលកម្ពុជាកំពុងត្រូវការអ្នកជំនាញ ផ្នែកនេះជាច្រើននាក់។

លោក ហួន ជេស្តា ដែលបំរើការនៅក្នុងមជ្ឈមណ្ឌលសេវាកម្ម របស់ក្រុមហ៊ុនសាមសុង នៅក្នុងទីក្រុង ភ្នំពេញ បន្ទាប់ពីបានចូលសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute កាលពីឆ្នាំ 2014 បានឲ្យដឹងថា៖ «ខ្ញុំបានទទួលចំណេះដឹងទាំងរបៀបជួសជុល ការតំឡើងកម្មវិធី មូល ហេតុដែល បណ្តាលឲ្យគ្រឿងអេឡិចត្រូនិចខូច Software នឹងបច្ចេកវិទ្យាថ្មីៗជាច្រើន បន្ទាប់ពីបានមក ធ្វើការងារនៅទីនេះ។ កាលពីមុនយើងរៀនទ្រឹស្តីច្រើន តែនៅទីនេះយើងបានអនុវត្តន៍ច្រើន។ »

មាននិស្សិតដែលរៀបចប់វគ្គសិក្សារបស់ Samsung Tech Institute ជំនាន់ទី១ ចំនួន៣នាក់ ដែលកំពុង បំរើការងារនៅមជ្ឈមណ្ឌលសេវាកម្ម របស់ក្រុមហ៊ុនសាមសុងនៅក្នុងទីក្រុងភ្នំពេញ ដែល រួមមាន លោកលី វ៉ាន់ណយ លោកទុំ បូរិទ្ទ និងលោក ណេង បូរ៉ា។

លោក ណេង បូរ៉ា និង លោក លីវ៉ាន់ណយ ក៏បានឲ្យដឹងដែរថា ក្រុមគ្រួសាររបស់លោកពិតជាមាន មោទនភាពណាស់នៅ ពេលដែលបានឃើញកូនរបស់ខ្លួនបានធ្វើការ នៅក្នុងក្រុមហ៊ុន ដ៏ល្បីល្បាញ មួយនេះ។  លោក បូរ៉ា  បានបញ្ជាក់ថា៖ «អ្នកភូមិខ្ញុំបានជម្រុញឲ្យកូនៗ មករៀននៅវិទ្យស្ថានជាតិ បច្ចេកវិទ្យានៃកម្ពុជា ដើម្បីបានមានឱកាសបានធ្វើការងារក្នុងក្រុមហ៊ុនធំដូចខ្ញុំ។»

វគ្គបណ្តុះបណ្តាល Samsung Tech Institute គឺជាវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជាក្រោមការឧបត្ថម្ភនិង រៀបចំឡើង ដោយក្រុមហ៊ុន សាមសុងនិងវិទ្យាស្ថានជាតិ បច្ចេក ទេស កម្ពុជាតាំងពីឆ្នាំ 2014 ដោយមានគោលបំណង លើកកម្ពស់គុណភាពធនធានមនុស្សលើផ្នែក បច្ចេកទេស ដើម្បីប្រាកដថាគ្រប់និស្សិតដែលឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះ នឹងអាចទទួលបាន ចំណេះដឹងពិតប្រាក ដើម្បីទទួលបានការងារល្អដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ ការអភិវឌ្ឍន៍សង្គម ផងដែរ។ និស្សិតឆ្នើម រៀនចប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានជ្រើសរើស ឲ្យបំរើការងារនៅ ក្នុងក្រុមហ៊ុនសាមសុង។

លោក ទុំ បូរិទ្ធ ឲ្យដឹងថា៖ « ការចាប់យកជំនាញបច្ចេកវិទ្យានេះគឺល្អណាស់សំរាប់យុវជនកម្ពុជា ព្រោះ បច្ចុប្បន្ននេះទីផ្សារការងាមានច្រើន សំរាប់មុខជំនាញនេះ ហើយនៅពេលដែលយុវជនកម្ពុជា យើងចេះ ជំនាញនេះ ច្រើនវាក៏ធ្វើអោយបច្ចេកវិទ្យានៅប្រទេសកម្ពុជាមានការរីកចំរើនដែរ។ »

ថ្មីៗនេះស្របពេល ដែលប្រទេសកម្ពុជាបាន និងកំពុងធ្វើកំណែទម្រង់វិស័យអប់រំ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក៏បានជំរុញនិងលើកទឹកចិត្ត អោយនិស្សិតកម្ពុជា ចាប់ យកជំនាញសំខាន់ៗដែលមានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ័កកម្ម និងគណិតវិទ្យា (STEM)  ដែលសុទ្ធសឹងជាជំនាញដែល ជំរុញអោយការស្ថាបនានិងការអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាកាន់តែមាន ការរីកចំរើន។

ក្នុងរយៈ ២ឆ្នាំនេះ មាននិស្សិតប្រមាណជាង១00នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតខ្លះបានទទួលការងារនៅក្រុមហ៊ុនសាមសុង ភ្នំពេញ  ហើយមាននិស្សិត ជាច្រើននាក់ទៀត ដែលបានចេញទៅបម្រើការនៅតាមស្ថាប័នផ្សេងៗ ទាំងក្នុងប្រទេសនិងក្រៅ ប្រទេស។ និស្សិតដែលទើបនឹងបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី 2 នឹងចូលមក បម្រើការងារនៅក្នុងក្រុមហ៊ុនសាមសុងនាពេលឆាប់នេះ៕

និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung

និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung

និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung

និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung

និស្សិតកម្ពុជា មានមោទនភាព ដែលបំរើការ នៅក្រុមហ៊ុន Sam Sung