សម្តេចតេជោ ឲ្យមន្រ្តី និងពលរដ្ឋទាញយក App របស់សម្តេចផ្ទាល់ ដាក់ក្នុងទូរស័ព្ទដៃ ស្មាតហ្វូន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យមន្រ្តី និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ទាញយក App (Android) របស់សម្តេចផ្ទាល់ មកដាក់ក្នុងទូរស័ព្ទដៃ ដើម្បីងាយស្រួលទទួល យកព័ត៌មានផ្សេងៗ។

សម្តេចបានឆ្លើយតប តាមខមមិនក្នុងហ្វេសប៊ុក ទៅកាន់ជនរួមជាតិ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ថា “សូមអរគុណ និងជូនពរបងប្អូនជន រួមជាតិទូទាំងប្រទេស! សូមមន្រ្តីរាជការ សាធារណជន និងក្មួយៗយុវជនទាញយក App (Android) របស់ខ្ញុំផ្ទាល់មកដាក់ក្នុង ទូរស័ព្ទដៃប្រភេទ Samsung , Nokia , LG ដែលប្រើ Google Play Store. ចំពោះ ទូរស័ព្ទ iPhone ដែលប្រើកម្មវិធី (iOs) នឹងចេញនៅពេលឆាប់ៗខាងមុខនេះ។ នេះគឺងាយស្រួលទទួល បានព័ត៌មានអំពីខ្ញុំឆាប់ រហ័សអំពីខ្ញុំដោយ គ្មានដែនកំណត់”៕

ចុចត្រង់នេះ ដើម្បីទាញយក App!