លោក កែវ ពិសី៖ មន្រ្តីសហជីព ៥រូបដែលបានចាប់ខ្លួន កំពុងស្ថិតក្រោម សមត្ថកិច្ចព្រះរាជអាជ្ញា

ភ្នំពេញ៖ ស្នងការនគរបាល ខេត្តកំពង់ស្ពឺ លោក កែវ ពិសី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះបានបញ្ជាក់ឲ្យដឹងថា មន្រ្តីសហជីព ៥រូប ដែលសមត្ថកិច្ច បានចាប់ខ្លួនក្រោយផ្ទុះហិង្សា ជាមួយ និងកងកម្លាំងសមត្ថកិច្ច ក្នុងពេលធ្វើកូដកម្ម ខណៈពេលនេះកំពុងស្ថិតក្រោម ការសាកសួររបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ៕