ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅភូមិចុងកោះ ស្នើសុំអាជ្ញាធរខេត្ត ជួយដោះស្រាយ ផ្តល់ទីតាំង លំនៅដ្ឋាននិង ផ្តល់សំណងសមរម្យ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បាននាំគ្នាតវ៉ា ស្នើសុំអាជ្ញាធរ ខេត្តកំពង់ឆ្នាំង ផ្តល់ដីរស់នៅ ដោយមិនមានការ ទិញដូរបង់រំលស់ ការរុះរើផ្ទះសម្បែងសុំផ្តល់ សំណងសមរម្យ ដែលអាចទទួលយកបាន ។

ការតវ៉ានេះបានកើតឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមការងារចម្រុះ របស់អាជ្ញាធរខេត្ត តម្រូវអោយពួកគាត់ ដែលរស់នៅតាមមាត់ទន្លេ រុះរើផ្ទះសម្បែងដើម្បីការ អភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោម ។

ស្រ្តីឈ្មោះ ឆេង សឿន អាយុ៤៣ឆ្នាំ បានរៀបរាប់ថាផ្ទះរបស់គាត់ត្រូវបានឈ្មោះ រ៉េស ទីន ជាក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំងដាក់ជាប្រភេទទី៣ ដោយនិយាយថាផ្តល់សំណង ត្រឹមតែ៤០០ដុល្លារ ប៉ុណ្ណោះ ដោយឡែក ស្រ្តីម្នាក់ទៀតឈ្មោះ ចាន់ ឃឿន ក៍បានអះអាងថាគាត់ ត្រូវបានគេអោយផ្តិតមេ ដៃរួច ហើយត្រូវបានគេប្រាប់ថា ផ្ទះរបស់គាត់ផ្តល់សំណងត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ព្រោះបានផ្តិត មេដៃរួចទៅហើយ ។  ដោយឡែកប្រជាពលរដ្ឋជាច្រើនទៀត បានរៀបរាប់ផងដែរថា ផ្ទះរបស់ពួកគាត់ សាងសង់អស់តម្លៃខ្ពស់ និងមានការចាក់ដីអស់លុយច្រើន តែអាជ្ញាធរផ្តល់តម្លៃហាក់ដូចជា មិនសម រម្យ ត្រឹមតែ១៣០០ដុល្លារប៉ុណ្ណោះ ។    

ពួកគាត់ទាំងអស់គ្នាសំណូមពរស្នើសុំឲ្យអាជ្ញាធរ ជាពិសេសអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចន្ទ័ឌឿន ពិនិត្យមើលនិងតាមដានរួមដោះស្រាយជូនពួកគាត់ ដោយផ្តល់ទីតាំងលំនៅដ្ឋាន ច្បាស់លាស់ សមរម្យ ៕