តែងតាំងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាអនុប្រធានទី១ សហព័ន្ធ E-Sport

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានបញ្ចូលសមាជិកប្រតិបត្តិថ្មី ១រូបទៀត គឺលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយតែងតាំងលោកជាអនុប្រធានទី១ ដើម្បីចូលរួមអភិវឌ្ឍន៍កីឡា E-Sport ឲ្យកាន់តែរីកចម្រើន ។

ថ្លែងក្នុងសន្និបាតវិសាមញ្ញសហព័ន្ធ E-Sport នាព្រឹកនេះ លោក ជី សិលា ប្រធានសហព័ន្ធបានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យកីឡាថ្មីនេះ កាន់តែមានសក្ដានុពលទាំងថ្នាក់ជាតិ និងលើឆាកអន្ដរជាតិ សហព័ន្ធបានសម្រេចចិត្ត បន្ថែមសមាជិកថ្មីម្នាក់ទៀត គឺលោក ជា ច័ន្ទបរិបូរណ៍ ។ ប្រធានសហព័ន្ធនេះបានបន្ដថា លោក ជា ច័ន្ទបរិបូរណ៍ មានបទពិសោធន៍ ជាមួយនឹងកាប្រើប្រាស់ប្រព័ន្ទបច្ចេកវិទ្យា ហេតុនេះសហព័ន្ធជឿជាក់ថា លោកនឹងក្លាយជាបុគ្គលិកយ៉ាងសំខាន់ ដើម្បីធ្វើឲ្យ E-Sport ទទួលបានជោគជ័យកាន់តែខ្លាំង ។

ជាមួយគ្នានោះលោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា លោកពិតជាមានសេចក្ដី សោមនស្សរីករាយជាខ្លាំង ដែលសហព័ន្ធ E-Sport ផ្ដល់សេចក្ដីទុកឲ្យ លោកធ្វើជាអនុប្រធានទី១ ។ លោកបន្ថែមថា បច្ចុប្បន្ន E-Sport យើងអាចនិយាយបានថា ជាកីឡាកប្រភេទថ្មី ប៉ុន្ដែបើនិយាយពីការ ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិក ប្រជាជនលើពិភពលោកបានប្រើប្រាស់ និងស្គាល់ជាយូមកហើយ ។

លោកបន្ដថា E-Sport មិនត្រឹមតែជាកីឡា ដើម្បីប្រកួតប្រជែងស្វែងរកកិត្តិយសជូនប្រទេសជាតិនោះទេ លើសពីនេះ E-Sport ក៏ជាកីឡាមួយប្រភេទ ដែលជំរុញឲ្យយុវជនទទួលបានចំណេះដឹងបែកបច្ចេកវិទ្យា ពិសេសគឺចំណេះដឹងផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេសដែរ ។ អាស្រ័យហេតុនេះលោកបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍កីឡានេះ ឆ្ពោះទៅរីកភាពរីកចម្រើន និងការប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ ៕

តែងតាំងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាអនុប្រធានទី១ សហព័ន្ធ E-Sport

តែងតាំងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាអនុប្រធានទី១ សហព័ន្ធ E-Sport

តែងតាំងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាអនុប្រធានទី១ សហព័ន្ធ E-Sport