ក្រុមហ៊ុន Apple ត្រៀមចេញរថយន្ត ប្រើអគ្គិសនី ក្នុងពេលខាងមុខ

អាម៉េរិក៖ ក្នុងបទសម្ភាសន៍ កាលពីថ្ងៃចន្ទ កន្លងទៅនេះ ស្ថាបនិកក្រុមហ៊ុន ផលិតរថយន្ត Tesla លោក Elon Musk បាននិយាយថា ជាការពិតណាស់ ក្រុមហ៊ុន Apple កំពុងធ្វើការផលិត រថយន្តប្រើប្រាស់ ចរន្តអគ្គិសនី ដើម្បីប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុន ផលិតរថយន្តផ្សេងទៀត ។ នេះបើយោងតា Appleinsider ចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ។

លោក Elon Musk បានធ្វើការអះអាងដោយប្រាប់ BBC ថា «ជាការពិតណាស់ ក្រុមហ៊ុនផលិតទូរស័ព្ទ Apple កំពុងផលិតរថយន្ត ប្រើប្រាស់ចរន្តអគ្គិសនី ប្រកួតប្រជែងជាមួយនឹង ក្រុមហ៊ុនផលិតរថយន្ត Tesla» ។

ស្ថាបនិកក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី ខាងលើបាន បន្តថា «វាល្អ ប៉ុន្តែវាលំបាកណាស់ ក្នុងការជួលវិស្វកររាប់រយនាក់ ដើម្បីធ្វើវា» ។ លោកបន្ថែមទៀតថា «ក្រុមហ៊ុន Apple គឺកំពុងទទួលយក រឿងមួយដ៏លំបាក ដើម្បីប្រកួតប្រជែង លើទីផ្សាផលិតរថយន្ត ដ៏លំបាកនេះ» ។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Apple បានជួលបុគ្គលិកផ្នែកវិស្វរករ ជាច្រើន ដែលជាអ្នកសរសេរកម្មវិធី និងអ្នកលេងរថយន្ត មកពីបណ្តាប្រទេសផ្សេងៗ ហើយ Apple តែងតែជួលវិស្វករពីក្រុមហ៊ុន Tesla ផងដែរ ដូច្នេះមានន័យថា ក្រុមហ៊ុននេះ នឹងចេញរថយន្ត ប្រើប្រាស់អគ្គិសនី ក្នុងពេលខាងមុខ។

បញ្ជាក់បន្ថែមពីលើនេះ អសយដ្ឋាន (domain name ) "apple.car," "apple.auto" និង "apple.cars" ត្រូវបានក្រុមហ៊ុន Apple ទិញយក៕

ក្រុមហ៊ុន Apple ត្រៀមចេញរថយន្ត ប្រើអគ្គិសនី ក្នុងពេលខាងមុខ