​ពេល​ឈឺបំពង់ក មាន​ដឹង​ថា​គួ​ញ៉ាំ​អី​ឱ្យ​ឆាប់​ជា​វិញ​ទេ​?

​ពេល​ឈឺបំពង់ក មាន​ដឹង​ថា​គួ​ញ៉ាំ​អី​ឱ្យ​ឆាប់​ជា​វិញ​ទេ​?

​ការ​ឈឺបំពង់ក​មិនមែន​ជា​ការងាយស្រួល​នោះទេ​។ ជាធម្មតា​រឿងនេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ​បាក់តេរី ហើយ​វា​ក៏​មិនមែន​មាន​លក្ខណៈ​ដូចគ្នា​នឹង​សញ្ញា​របស់​ជំងឺ​ផ្តាសាយ​ដែរ​។ ការឈឺ​បំពង់​ក​ធ្វើ​ឱ្យ​អ្នក​ពិបាក​និយាយ​។ វា​ក៏​បណ្តាល​ឱ្យ​មិន​ឃ្លាន​អាហា​រដែរ​។

​ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​អ្វី​បើសិនជា​ការ​ឈឺបំពង់ក​កំពុងតែ​រំខាន​ដល់​ការ​ញ៉ាំ​របស់​អ្នក​? ចូរ​ជ្រើសរើស​អាហា​រណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ទទួល​ទាន​ដើម្បី​ឱ្យ​ការ​ឈឺបំពង់ក​ឆាប់​បាត់​ទៅ​វិញ​។

​ស៊ុប​មាន់​
​វា​គឺជា​រឿង​មួយ​អាចទៅរួច ព្រោះ​ស៊ុប​មាន់​អាច​យកឈ្នះ​រាល់​ថ្នាំ​គ្រប់​ប្រភេទ​នៅពេល​និយាយ​អំពី​របស់​ដែល​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ​វិញ​។ ជាពិសេស​បើសិនជា​ការ​ឈឺបំពង់ក​របស់​អ្នក​កើត​ឡើង​ជាមួយ​នឹង​ការ​តឹង​ច្រមុះ ការ​ញ៉ាំ​របស់​មួយ​នេះ​នឹង​ជួយ​ពង្រា​វ​ស្លេស និង​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។ ចូរ​បន្ថែម​ការ៉ុត ឃឹន​ឆាយ ខ្ទឹម​បារាំង និង​ខ្ទឹមស​ខ្លះ​ចូល​ក្នុង​ស៊ុប​មាន់​អ្នកផង​ដើម្បី​ជួយ​បំបាត់​ការ​ឈឺបំពង់ក​។

​ទឹក​ក្រូចឆ្មា​រ
​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា ទឹក​ក្រូចឆ្មា​ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ​ដែល​អាច​ពន្លឿន​ដល់​ការ​ជាសះស្បើ​យនៃការ​ឈឺបំពង់ក ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​ផ្សេងៗ​។ ចូរ​បង្កើន​ល្បឿន​នៃ​ការ​ជាសះស្បើយ​តាមរយៈ​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​លាយ​ទឹកឃ្មុំ ព្រោះ​វា​មាន​សមត្ថភាព​សម្លាប់​បាក់តេរី​ផង និង​អង់​ទី​អុកស៊ី​ដង់​ផង​។

​ផ្លែ​ចេក​
​ផ្លែ​ចេក​ផ្ទុក​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រាត ដែល​អាច​ផ្គត់ផ្គង់​ថាមពល​ដល់​រាងកាយ ក្នុង​ការសម្លាប់​បាក់តេរី​បង្ក​ជំងឺ​រលាក​បំពង់​ក​បាន​។ ផ្លែ​ចេក​ក៏​មាន​វីតាមីន C ដែល​ចា​ជីវជាតិ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។

​ការ៉ុត​
​ធម្មតា អ្នក​គួរតែ​ញ៉ាំ​ការ៉ុត​ទាំង​ឆៅ​ពេល​អ្នក​មាន​បញ្ហា​ឈឺ​បំពង់ក​។ អ្នក​ពិតជា​នឹង​ដឹង​ថា​ហេតុអ្វី​បាន​ជា​ត្រូវ​ញ៉ាំ​អាហារ​មួយ​នេះ​។ ការស្ងោ​ការ៉ុត​រួច​អាច​ស្រួល​ញ៉ាំ​ជាង​។ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ជាច្រើន​ដូចជា​វីតាមីន A និង C ដែល​អាច​ជួយ​បំបាត់​អា​ការៈឈឺ​បំពង់ក និង​ឆាប់​ជា​ពី​ជំងឺ​នេះ​ទៀតផង​។

​ស៊ុត​ចៀន​
​មិន​ខ្វល់​ថា​អ្នក​ចៀន​ស៊ុត​ដែលមាន​ផ្នែក​ពណ៌​ស ឬ​លឿង​ទេ ការ​ញ៉ាំ​អាហារ​មួយ​នេះ​គឺ​ល្អ​ចំពោះ​សុខភាព​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​លុបបំបាត់​បញ្ហា​ឈឺ​បំពង់ក​។ វា​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​របស់​ជាតិ​ប្រូតេអ៊ីន ហើយ​ក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​បានដែរ​។ យក​ល្អ​គួរតែ​ជ្រើសរើស​ស៊ុត​ចៀន​ព្រោះ​វា​មាន​គ្រឿងផ្សំ​ច្រើន​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។