ញ៉ាំ​ផ្លែឈើ​ទាំងនេះ​អាច​ទប់ស្កាត់​ជំងឺមហារីក​បាន​

ញ៉ាំ​ផ្លែឈើ​ទាំងនេះ​អាច​ទប់ស្កាត់​ជំងឺមហារីក​បាន​

​ជំងឺមហារីក​នៅតែ​ជា​ដើមហេតុ​ដែល​សម្លាប់​ម​នុស្ស​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភពលោក​។ ការព្យាបាល​របស់​វា​រួមមាន ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក វះកាត់ និង​ការបាញ់​កាំរស្មី​។ ការព្យាបាល​ទាំងនេះ​សុទ្ធ​តែ​ប្រឈមមុខ​នឹង​សុខភាព និង​ផល​រំខាន​ដែល​ពិបាក​នឹង​ទទួលយក​ច្រើនណាស់​។

​ប៉ុន្តែ​មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​តាម​បែប​ធម្មជាតិ​ដែរ​។ មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ទាំងនោះ​គឺ ការ​ញ៉ាំ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​មហារីក​តែម្តង​។

​ចេក និង​ក្រូចថ្លុង
​ការសិក្សា​បាន​អះអាងថា ការ​ញ៉ាំ​ផ្លែ​ចេក និង​ក្រូចថ្លុង ទៀងទាត់​អាចជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺមហារីក​បាន​រហូត​ដល់ ១០​ភាគរយ​។ នេះ​ដោយសារ​តែ​វា​សម្បូរ​ទៅដោយ​វីតាមីន C តែម្តង​។ ​វីតាមីន C គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​អុកស៊ីតកម្ម​ក្នុង​កោសិកា និង​បង្ការ​ការប្រែប្រួល DNA ក្នុង​កោសិកា​ដែល​អាច​នាំឱ្យ​កើត​មហារីក​បាន​។ ផ្លែ​ឈើ​ទាំង​ពីរ​នេះ​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​ជួយ​បង្ការ​មហារីក​បាន​មួយចំនួន​ដែរ​ដូចជា​មហារីក​ពោះវៀនធំ​តែម្តង​។ ​អ្នក​អាច​សាកល្បង​ញ៉ាំ​ក្រូចថ្លុង​ពាក់កណ្តាល និង​បញ្ចូល​វា​ទៅ​ក្នុង​អាហារ​ពេលព្រឹក ឬ​ញ៉ាំ​ចេក​នៅ​ពេល​ព្រឹក​។

​ផ្លែ​ប៉ោម ទំពាំងបាយជូរ​ពណ៌​ក្រហម និង​ស្ត្របឺ​រី​
​ការ​ញ៉ាំ​ផ្លែឈើ​ដូចជា ទំពាំងបាយជូ​រ ផ្លែ​ប៉ោម និង​ស្ត្របឺ​រី អាច​ជួយ​ការ​ប្រឈម​នឹង​មហារីក​យ៉ាងហោចណាស់ ៤០​ភាគរយ​ដែរ​។ នេះ​ដោយសារ​តែ​ផ្លែ​ឈើ​ទាំង​នេះ​មាន​សារធាតុ Anthocyanins ដែលជា​អ្នក​ផ្តល់​ពណ៌​ដល់​ផ្លែ​ឈើ និង​មាន​សមត្ថភាព​សម្លាប់​ម​ហា​រីក​។

​ទំពាំងបាយជូរ​ពណ៌​ក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ Resveratrol ដែល​ជា​សារធាតុ​មួយ​ប្រភេទ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​សម្លាប់​សារធាតុបង្កមហារីក​។ ហើយ​វា​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។