តើភព ឬ ព្រះច័ន្ទ ណាខ្លះ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានផ្ទៃដី និង បរិយាកាសដូចផែនដី?

(ណាសា)៖ ដីនៃភពមួយ សំដៅទៅលើទីវាលថ្ម ឬ ជាសណ្ឋានដូចជាដីនៅលើផែនដី រួម ជាមួយនឹង បរិយាកាស ស្តើងឬក្រាស់ និង ត្រជាក់ ឬក្តៅ ដែលព័ទ្ធជុំវិញព្រះច័ន្ទ ឬ ភពមួយ នោះ។ សម្រាប់ផែនដី ត្រូវបានចាត់ទុកជា ទីឋានតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមាន ទឹក, ដី, ខ្យល់, និង ពន្លឺព្រះអាទិត្យ សមស្រប ដែលជាវត្ថុធាតុ សំខាន់ ដែលអាចបង្កើតជីវិត។

ចុះ តើភព ឬ ព្រះច័ន្ទ ណាខ្លះ ដែលមាន ផ្ទៃដី និង បរិយាកាសព័ទ្ធជុំវិញដូចផែនដីដែរ?

១. ព្រះច័ន្ទ ទីតាន (Titan) របស់ភពសៅរ៍៖ គឺជាព្រះច័ន្ទធំជាងគេលំដាប់ទីពីរ នៅក្នុងប្រព័ន្ធ ព្រះអាទិត្យ និង ធំជាងភពពុធ ទៅទៀត។ ព្រះច័ន្ទ នេះត្រូវបានយាន កាស៊ីនី របស់អឺរ៉ុប ថតរូបភាពបានកាលពីឆ្នាំ ២០០៤ និង សិក្សាបន្ថែមពីស្រទាប់លើរបស់វា តាមរយៈការ ទម្លាក់យានតូចមួយ ចុះទៅលើផ្ទៃព្រះច័ន្ទនោះ កាលពីឆ្នាំ ២០០៧។

ទីតាន មានបរិយាកាស ក្រាស់ និង ត្រជាក់ខ្លាំង ហើយនៅលើផ្ទៃរបស់វា មានវត្ថុធាតុរាវ (មេតានរាវ) លាតសន្ធឹងធំក្លាយជាបឹងយក្ស ឬ មហាសមុទ្រ ដែលមានលក្ខណៈដូចផែនដី តែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ។ ដោយសារអាកាសធាតុ ត្រជាក់ ខ្លាំង ក្រុមអ្នកវិទ្យាសាស្ត្រ បានរំពឹងថា នៅលើព្រះច័ន្ទនោះ ទំនងជាមានពពកក្រាស់ និង អាច មានភ្លៀងព្រិល មេតាន ធ្លាក់ចុះពីលើមេឃរបស់វា អមនឹងផ្គររន្ទះផងដែរ។

វាត្រូវបានចាត់ទុកជាទីឋាន ដ៏ប្រសើរបំផុតសម្រាប់ ធ្វើការសិក្សានៅថ្ងៃអនាគត បើទោះជា ត្រូវចំណាយពេលរាប់ ទសវត្សរ៍ យ៉ាងណាក៏ដោយ។ ទីតាន មានលក្ខណៈច្រើនណាស់ ដែល ដូចហ្នឹងផែនដី ប៉ុន្តែជីវិត ទំនងជាគ្មានផ្លូវ កកើតឡើង នៅទីនោះបានឡើយ។

២. ភពសុក្រ (ផ្កាយព្រឹក ឬ ផ្កាយចោរ)៖ ជាភពក្នុងប្រព័ន្ធព្រះអាទិត្យ ដែលនៅជិតផែនដីជាង គេ និង ត្រូវបាន ចាត់ទុកជាប្អូនស្រីបង្កើតរបស់ផែនដីទៀតផង ក៏ព្រោះតែទំហំរបស់វា តូច ជាងផែនដីតែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែវាមានតែចំណុចពីរ ប៉ុណ្ណោះដែលដូចនឹងផែនដី គឺ មាន បរិយាកាសព័ទ្ធជុំវិញ និង ផ្ទៃដី ដែលអាចឈរជើងបាន។

ទោះបីជាចំណុចដូចគ្នាមានក្តី តែការដូចគ្នានោះ វាប្រែជាខុសគ្នាលើស្ថានភាពទៅវិញ។ បរិយាកាសភពសុក្រ ក្រាស់ជាងផែនដី ៩០ដង និង កម្តៅនៅផ្ទៃដី ៤៤០ អង្សាសេ ក្តៅអាច រំលាយសំណបាន ដោយសារតែភ្នំភ្លើង រាប់ពាន់នៅលើផ្ទៃភពនោះ។ ដូច្នេះលោកអ្នក មិនបាច់ រំពឹងទេ ថានឹងអាចមានជីវិត កើតឡើង ឬ សូម្បីមានវត្ត មានមួយវិនាទីលើភពនោះ។

៣. ភពព្រះអង្គារ (ភពក្រហម)៖ និយាយពីភពនេះ គឺបាននិងកំពុងក្លាយជាប្រធានបទ និង គោលដៅស្រាវជ្រាវ ដ៏ពេញនិយមបំផុតសម្រាប់អ្នកវិទ្យាសាស្ត្រលើផែនដី។ ភពនេះមានទំហំ ស្ទើរស្មើនឹង ២ ភាគ ៣ នៃទំហំរបស់ផែនដី និង មានចម្ងាយឆ្ងាយពីផែនដីជាងភពសុក្រ។

ដោយសារតែ ទំហំតូច ភពអង្គារមានបរិយាកាសស្តើង ស្មើតែមួយភាគរយនៃបរិយាកាស ផែនដីប៉ុណ្ណោះ ហើយវាក៏ជាភពស្ងួត ដែលមានខ្យល់បោកបក់លើផ្ទៃភព អមដោយធូលី ពណ៌ក្រហម។ ភពនេះមានលក្ខណៈដូចផែនដី ត្រង់មានទឹក មានដី និង មានបរិយាកាស ព័ទ្ធជុំវិញ ប៉ុន្តែវាមិនអាចឲ្យជីវិត រស់នៅបាននោះឡើយ។

៤. ភពភ្លុយតូ៖ លក្ខណៈពិតៗ របស់ភពភ្លុយតូ ត្រូវបានបង្ហាញ ក្រោយយាន New Horizon ថតរូបវាបាន កាលពីឆ្នាំ ២០១៥។ ភពនេះ មានទំហំតូចជាងព្រះច័ន្ទ របស់ផែនដីទៅទៀត ប៉ុន្តែវាអាចមានបរិយាកាសស្តើង នៅពេលវិលមកកាន់គន្លងជិតព្រះអាទិត្យ ហើយ បរិយាកាស នោះ ក៏អស់ទៅវិញ នៅពេលវារំកិលចេញ ឆ្ងាយពីព្រះអាទិត្យ។

មូលហេតុដែលវា មានបរិយាកាសស្តើង នោះ គឺនៅពេលវារំកិលមកជិតព្រះអាទិត្យ កម្តៅ របស់ព្រះអាទិត្យ បានជះមកលើផ្ទៃភព ធ្វើឲ្យទឹកកក រលាយ និង សាយភាយចំហាយ ពាស ពេញផ្ទៃខាងលើនៃភព ទើបបង្កើត ចេញជាបរិយាកាសស្តើង ហើយត្រជាក់ខ្លាំង។ ប៉ុន្តែ ពេល ដែលវារំកិលទៅឆ្ងាយពីព្រះអាទិត្យ នោះបរិយាកាស ទាំងនោះ នឹងកកចុះក្រោមវិញ ធ្វើឲ្យភ្លុយតូ ក្លាយជាភពគ្មានបរិយាកាស ក្នុងរយៈពេល ១២៤ឆ្នាំ៕

តើភព ឬ ព្រះច័ន្ទ ណាខ្លះ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានផ្ទៃដី និង បរិយាកាសដូចផែនដី?

តើភព ឬ ព្រះច័ន្ទ ណាខ្លះ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានផ្ទៃដី និង បរិយាកាសដូចផែនដី?

តើភព ឬ ព្រះច័ន្ទ ណាខ្លះ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានផ្ទៃដី និង បរិយាកាសដូចផែនដី?

តើភព ឬ ព្រះច័ន្ទ ណាខ្លះ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានផ្ទៃដី និង បរិយាកាសដូចផែនដី?