លុយ ISIS រាប់រយលានដុល្លារ ត្រូវបំផ្លាញ ដោយការវាយ ប្រហារផ្លូវអាកាស របស់អាមេរិក

វ៉ាស៊ីនតោន ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម បានបាត់បង់ហិរញ្ញ វត្ថុរាប់រយលានដុល្លារ អាមេរិកនៅ ពេល ដែលធនាគារ ជាច្រើនកន្លែងរបស់ពួកគេ ត្រូវបានវាយប្រហារផ្លូវអាកាសក្រោមដៃ អាមេរិក។ នេះបើយោងតាមការលើកឡើងពី រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកថ្លែងប្រាប់ ព័ត៌មាន NBC ។

ទីភ្នាក់ងារសារព័ត៌មាន NBC ចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្រុម ភេរវករ ធ្វើសកម្ម ភាពភេរវកម្មដោយកាត់ក្បាលចំណាប់ខ្មាំង កាលពីសប្ដាហ៍មុន ត្រូវបានកង កម្លាំងអាមេរិកបើកការ វាយប្រហារ ផ្លូវអាកាស លើទីតាំងតរបស់ពួកគេស្ថិតនៅទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់សមាជិករបស់ពួកគេ និង បំផ្លាញទ្រព្យសម្បត្តិជាច្រើន។

ប៉ុន្ដែចាប់តាំងពីខែវិច្ឆិកា កន្លងមកអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តបានព្យាយាម វាយប្រហារ កំទេចក្រុម ISIS ដោយបានបំផ្លាញប្រភពហិរញ្ញវត្ថុ និងបណ្ដាញរត់ពន្ធ ប្រេងខុសច្បាប់របស់ ពួកគេ។ កងកម្មាំងអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងដឹកជញ្ជូនប្រេងរបស់ពួកគេ និងមុខសញ្ញាឡានពណ៌ខ្មៅ ទៅកាន់តួកគីជាដើម។

កាលពីក្នុងខែកក្កដា សារព័ត៌មាន NBC បានចេញសេចក្តីរាយការណ៍ថា ក្រុម ISIS បានបង្កើន ចំណូល ៣ដងពីការរត់ពន្ធប្រេង ដូចដែលការប៉ាន់ប្រមាណជាផ្លូវការរបស់អាមេរិកថា មាន ការកើន ឡើងពីចន្លោះ ៨ ទៅ ១០លានក្នុងមួយខែ៕

លុយ ISIS រាប់រយលានដុល្លារ ត្រូវបំផ្លាញ ដោយការវាយ ប្រហារផ្លូវអាកាស របស់អាមេរិក