អស្ចារ្យ​! វ័យ ៣ ឆ្នាំ មាន​សាច់​ដុះ ៦ កង់​

ក្មេងប្រុស​វ័យ ៣ ឆ្នាំ​ម្នាក់ បាន​ក្លាយជា​កុមារ​ដែលមាន​សាច់ដុំ ៦ កង់ និង​មាន​សាច់ដុំ​នៅ​នឹង​ដើម ដៃ​ផ្នែក​ខាងមុខ និង​ខាងក្រោយ​ថែមទៀត តាំងពី​វ័យក្មេង​តែម្ដង ។​ក្មេងប្រុស​តូច​ច្រមក់ Dash Meager ដែល​ទើបតែ​ឈានចូល​វ័យ ៣ ឆ្នាំ​ក៏ពិតមែន​នោះ ប៉ុន្តែ​ក្មេង​តូច ម្នាក់នេះ​មាននូវ​សាច់ដុំ​ធំៗ នឹង​រឹងមាំ​នៅ​ពេញ​រាងកាយ​របស់គេ។

អស្ចារ្យ​! វ័យ ៣ ឆ្នាំ មាន​សាច់​ដុះ ៦ កង់​

រូបភាព​នៃ​ក្មេង​តូច​វ័យ ៣ ឆ្នាំ Dash Meager បានបង្ហាញ​នូវ​សាច់ដុំ​ទាំង ៦ កង់​របស់គេ ក៏ដូចជា​សាច់ដុំ​នៅ​នឹង​ដើមដៃ ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់គេ​នេះ ត្រូវបាន​អ្នកលេង​តាម​បណ្ដាញ​សង្គម ចែកចាយ​បន្ត​គ្នា ជាច្រើន និង​បានធ្វើ​ឲ្យ​ក្មេងប្រុស​តូច​ច្រមក់​សញ្ជាតិ​អូស្ដ្រាលី​ម្នាក់នេះ ល្បីល្បាញ​ពេញ​បណ្ដាញ អ៊ិន​ធឺ​ណែ​ត​ថែម​ទៀតផង ។​

អស្ចារ្យ​! វ័យ ៣ ឆ្នាំ មាន​សាច់​ដុះ ៦ កង់​

​ម្ដាយ​របស់​ក្មេង​តូច Dash Meager មាន​ក្ដី​ស្រ​ម៉ៃ​មួយ​ចំពោះ​កូនប្រុស​របស់​អ្នកស្រី​ថា គេ​នឹង​ក្លាយ ជា​កីឡាករ​ដ៏​ចំណាន​ម្នាក់ ហើយ​សង្ឃឹមថា រូបគេ​ផ្ទាល់​នឹង​អាចឈាន​ជើង​ចូលរួម​ក្នុងការ​ប្រកួត កីឡា​អូឡាំពិក​ក្នុង​ថ្ងៃ​ណាមួយ​បានជា​ក់​ជាមិនខាន ៕ ខេមរា​

អស្ចារ្យ​! វ័យ ៣ ឆ្នាំ មាន​សាច់​ដុះ ៦ កង់​