លោក​ទូត​អាមេរិក​ថ្មី ៖ ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន

ភ្នំពេញ: ​តាមរយៈ​អ្នកនាំពាក្យ​បានអោយដឹងថា នៅក្នុង​ជំនួប​រវាង លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​នវ​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិកា​កិច្ច ជាមួយ លោក វីលៀម ហៃ (WilliamA.Heidl) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង កាល​ព្រឹក​ថ្ងៃទី​១២​ខែមករា លោក វីលៀម ហៃ បាន​មាន​ថា ក្នុងពេលដែល​លោក មក​បំពេញបេសកកម្ម​ការទូត​បានឃើញ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ម​សន​ការរីកចំរើន​គ្រប់​វិស័យ​បើ​ប្រៀបធៀប​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅហើយ​ប្រជាពលរដ្ឋ​ក៏មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន​។​

​លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ ទៀតថា ការរីកចំរើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​នានា រួមមាន​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច និង​វិស័យ មនុស្សធម៌ នានា​នោះ​ក៏មាន​ការចូលរួមចំណែក​ជួយ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ដែរ​ទោះ​តិចក្តី​ច្រើនក្តី​។​

​សហរដ្ឋអាមេរិក​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា​ទទួល​ទិញ​ផលិត​ផលស​ម្លៀ​ល​បំពាក់​ក្នុង​មួយឆ្នាំ​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ហើយ​បាន​ចូលរួម​ផ្តល់​ការងារ ធ្វើ​ដល់​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​ព្រ​ទាំង​ជាទី​ផ្សារ​ផលិតផល​នានា​ឯទៀត​ដែល​នាំចូល​ទីផ្សារ​អាមេរិក​។ សហរដ្ឋអាមេរិក បាន​ជួយ​លើ​វិស័យ​មួយចំនួន​មាន​វិស័យ​អប់រំ សុខាភិបាល បណ្តុះបណ្តាល​ជំនាញ​ផ្នែក​យោធា ព្រមទាំង​កិច្ចការ មនុស្សធម៌​ជាច្រើន​ទៀត​ដល់​កម្ពុជា​។

​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន​សំអន ក៏បាន​មាន​ប្រសា​ស​ន៌​ជំរាប លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​២ កម្ពុជា និង​អាមេរិក ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​បុព្វហេតុ សន្តិភាព វ​ឌ្ឍ​ន៏​ភាព វិបុលភាព ដល់​ប្រជាជន​ប្រទេស​ទាំង​២​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ៖ ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​សភាព​ល្អប្រសើរ លើ​គ្រប់​ទិដ្ឋភាព​រួមមាន​៖​នយោបាយ សង្គម​សេដ្ឋកិច្ច ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការដឹកនាំ​អភិវឌ្ឍ​ន៏​ប្រទេស​ទៅដោយ​រលូន​ធម្មតា ស្របតាម​ឆន្ទៈ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន​។​

​ចំណែកឯ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​សភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដឹកនាំ​ប្រទេស​មាន​៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស នៅក្រៅ​រដ្ឋាភិបាល​មាន​៥៥​អាសនៈ​បានធ្វើការ​រួមគ្នា​បំរើប្រជាជន​ស្របតាម​គោលការណ៍​លទ្ធិ ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទន្ទឹមនេះ​ទោះបី​មាន គំនិត​យោបល់​មិនទាន់​ស្របគ្នា​មួយ ចំនួន​ក្នុង​កិច្ចដំណើរការ​បំរើ​ប្រទេសជាតិ​និង ផលប្រយោជន៍ ប្រជាជន​ក្តី​ក៏​គណបក្ស​ទាំងពីរ​បាន​ខិតខំ ដោះស្រាយ​បញ្ហា​នានា​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​វប្បធម៌​សន្ទនា​​បានសម្រេច​ជា​ផ្លែផ្កា​ជាច្រើន​ជូន​ដល់​ប្រទេសជាតិ ធានាបាន​សុខសន្តិភាព​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសា​ស​ន៌​បញ្ជាក់​បន្តទៀតថា​៖​ជីវភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរឡើង អត្រា នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​នៅ ក្រោម​១៨%​។ បៀវត្សរ៌​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបាន​បង្កើន​ថែមទៀត​។ ប្រាក់​ឈ្នួល អ​ប្បរមា ប្រចាំខែ​របស់​កម្មករ​និយោជិត ត្រូវបាន​តម្លើង​ជា​បន្តបន្ទាប់​ហើយនឹង​កើនឡើង​ដល់​១៦០​ដុល្លារ​យ៉ាងតិច​នៅ​ឆ្នាំ​២០១៨៕​

លោក​ទូត​អាមេរិក​ថ្មី ៖ ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន