ស្តារ​កិត្តិយស​វត្ត​វិ​ហ៊ា​គោក​ក្រោយ​អសារ​បង់​ជិត​៣០​ឆ្នាំ​

ដោយ​៖​ដា​រា​

​ខេត្តក្រចេះ​៖​បន្ទាប់ពី​រង​ការរិះគន់​យ៉ាង​ចាស់ដៃ និង​អស់ជំនឿ​ពី​ប្រជាពលរដ្ឋ​ដែល​បរិស័ទ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ថា ក្រោម​ដឹកនាំ​ដោយ​ព្រះ​ចៅ​អ​ធី​កាវ​ត្ត​ឈ្មោះ នឹម ទ្រេ​ន វត្ត​គ្មាន​ការរីកចំរើន​អ្វី​បន្តិច​សោះ​។​

​វត្ត​ប្រវត្តិសាស្ត្រ​មួយ​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ហៅ​វត្ត​វិ​ហ៊ា​គោក ត្រូវបាន​ប្រជា​ពលរ​ដ្ឌ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​យ៉ាង​ចាស់ដៃ រហូត​ប្រជា​ពល​រដ្ដ​អស់ជំនឿ​ទៅលើ​ព្រះ​ចៅ​អ​ធី​ការ​វត្ត​ឈ្មោះ នឹម ទ្រេ​ន ប្រមាណ​ជិត​៣០​ឆ្នាំ​មកហើយ​ល្បី មានរឿង​អាស្រូវ​ច្រើន​រចនាសម្ព័ន្ធ ក្នុង​វត្ត​បែកបាក់​ជា ពីរ​បក្ស  បក្ស​ទីមួយ​ដឹកនាំ​គ្រប់គ្រង​ដោយ​លោក នឹម ទ្រេ​ន ជា​ប្រធាន​កាន់កាប់​វត្ត​នេះ​យូរ​មកហើយ រហូតមកដល់​ពេលនេះ​ត្រូវគេ​មើលឃើញ​ភាព​អសកម្ម​ក្នុងការ​កសាង​វត្ត​អោយបាន​រីកចំរើន​។​

​តាម​ប្រភពព័ត៌មាន​ទំលាយ​អោយដឹងថា លុយ​ពី​សប្បុរសជន​ជិត​ឆ្ងាយ​ដែល​បាន​ចូល​បុណ្យ​ត្រូវ​ព្រះចៅអធិការ នឹម ទ្រេ​ន ចាយ គ្មាន​តម្លាភាព ឬ​អាច​យក​វត្ត​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ទិញ​ស្រែចំការ​ផ្ទាល់ខ្លួន​ទៅវិញ​។ លើសពីនេះ​អ្វីដែល​រឹតតែ​មិនអាច​ទុកចិត្តបាន​ទៅទៀត​នោះ​លុយ​ដែល​សប្បុរសជន ចូល​កសាង​គំនូរ​ក្តី ព្រមទាំង​លុយ​កឋិនទាន​ដែល​មួយឆ្នាំៗ រយៈពេល​១៨​ឆ្នាំ​មិនមាន​បាន​យកមក​កសាង​ក្នុង​ទី​វត្ត​បន្តិច​ណា​សោះ​ផ្ទុយទៅវិញ​បាន​ត្រឹម​បាន​ចាក់​បណ្តុះ​ជើង​សរស​តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ក្នុង​ទីធ្លា​វត្ត​សុទ្ធតែ​ភក់​រក​ដើរ​មិនកើត​ដល់​រដូវ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ ដែល​ហៅ​ម្យ៉ាង​វិញ​ថា ជាប់​ចំណាត់ថ្នាក់ លំដាប់​សូន្យ​ដដែល​។​

​ដោយ​ជួប​និង​បញ្ហា​រិះគន់​ពី​ពលរដ្ឋ​ជា​បន្ត បន្ទាប់​បែបនេះហើយ​ទើប​ធ្វើអោយ​តាអាចារ្យ បក្ស​មួយក្រុម​ទៀត​ដឹកនាំ​ដោយ​ព្រះគ្រូ គង់ ពោន ព្រមទាំង​អាចារ្យ​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យកលុយ​កឋិន​ឆ្នាំនេះ​រួមសហការ​ពី​អាជ្ញាធរ​ផង​ប្រឹងប្រែង​រកលុយ​ចាក់សាប​បេតុង​ផ្លូវ​បរិវេណ​វត្ត មាន​ប្រវែង​៩៤​មែត្រ​ទទឹង​៤​មែត្រ​ដើម្បី​បញ្ជៀ​ស​កុំអោយ​មានការ​រិះគន់​ពី​សប្បុរសជន​មក​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​ដើរកាត់​ភក់​តទៅទៀត ហើយ​ដើម្បី​សា្តរ​មុខ​វត្ត​វ​ហ៊ា​គោក​នេះ​ឡើងវិញ​ផងដែរ​៕

ស្តារ​កិត្តិយស​វត្ត​វិ​ហ៊ា​គោក​ក្រោយ​អសារ​បង់​ជិត​៣០​ឆ្នាំ​
ស្តារ​កិត្តិយស​វត្ត​វិ​ហ៊ា​គោក​ក្រោយ​អសារ​បង់​ជិត​៣០​ឆ្នាំ​
ស្តារ​កិត្តិយស​វត្ត​វិ​ហ៊ា​គោក​ក្រោយ​អសារ​បង់​ជិត​៣០​ឆ្នាំ​