លោក ប៉ាវ ស៊ីណា គំរាមធ្វើបាតុកម្ម ប្រសិនបើមិនដោះលែង មន្រ្តីសហជីពទាំង៥រូប

ភ្នំពេញ ៖ ក្រោយពីកម្លាំងអាជ្ញាធរ ចាប់ខ្លួនមន្រ្តីសហភាព ចលនាកម្មករកម្ពុជា ចំនួន៥នាក់រួចមក លោក ប៉ាវ ស៊ីណា ដែលប្រធានរបស់ពួកគេទាំង៥រូប បានគំរាមធ្វើបាតុកម្មជា លក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាមទារ ឲ្យដោះលែងពួកគេ។

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ មន្រ្តីសហជីពទាំង៥រូបនេះ ត្រូវបានអាជ្ញាធរមាន សមត្ថកិច្ច ចាប់ខ្លួន ក្នុងគ្រាពួកគេដឹកនាំកម្មករជាង៨០០នាក់ធ្វើកូដកម្មនៅមុខរោងចក្រ Agile Sweater ស្ថិតនៅក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

ការប្រកាសរបស់លោកនេះ បានធ្វើឡើងនៅក្នុងសន្និសីទនាទីស្នាក់ការកណ្តាល សហភាពចលនាកម្មករកម្ពុជា នៅក្នុងបូរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕