អ្នកនាង ក្អយ ៖ គេហដ្ឋានថ្មីដែល ឡើងយប់មិញជាផ្ទះ របស់ប្អូនមិនមែន របស់ខ្ញុំទេ

ភ្នំពេញ៖ អតីតតារាកំប្លែង អ្នកនាង ជួន ចាន់រតនា ហៅ ក្អយ ថ្មីៗនេះបានរៀបចំកម្មវិធី ជប់លៀងឡើង គេហដ្ឋានថ្មីស្ងាត់ៗ ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ ដែលការរៀបចំកម្មវិធីនេះ បានសរបញ្ជាក់ឲ្យឃើញថា តារារូបនេះហាក់មានភាព ហ៊ឺហារស៊ីវិល័យ ជាងមុន។ ពាក់ព័ន្ធទៅនឹងការ លើកឡើងខាងលើនេះ ត្រូវបាននាងចេញមុខ បកស្រាយប្រាប់ឲ្យដឹងថា គេហដ្ឋានថ្មីនោះ គឺជាកម្មសិទ្ធិរបស់ប្អូន មិនមែនរបស់នាងឡើយ ។

អតីតតារាកំប្លែងដែលធ្លាប់ តែមានវោហារស័ព្ទមិនចេះ រីកស្ងួតនាង ក្អយ បានប្រាប់ Looking TODAY ឲ្យដឹងនៅមុននេះបន្តិចថា « កម្មវិធីឡើងគេហដ្ឋានថ្មី យប់មិញនេះ មិនមែនជារបស់ខ្ញុំទេ ពោលផ្ទះថ្មីនេះជារបស់ ប្អូនខ្ញុំតើ សូមទស្សនិកជនកុំ មានការយល់ច្រឡំអី ចំណែកវត្តមានអ្នកសិល្បៈ ដែលចូលរួមកាល ពីយប់មិញនោះ គឺខ្ញុំគ្រាន់តែចេញមុខ ជួយអញ្ជើញភ្ញៀវអ្នក សិល្បៈជិតដិត ៤-១០នាក់ ឲ្យប្អូនតែប៉ុណ្ណោះ» ។

នាងក្អយបានបន្ថែម ឲ្យដឹងទៀតថា អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលនាងបានចាកចេញ ពីពិភពសិល្បៈ មករស់នៅក្នុងជីវិតបែបសាមញ្ញ ដូច្នេះកម្មវិធីយប់មិញនាង មិនហ៊ានអញ្ជើញ អ្នកសិល្បៈច្រើនទេ ព្រោះខ្លាចគេប្រកាន់ ហើយមួយទៀត នាងឈប់ពីសិល្បៈយូរហើយ។ តែទោះជាយ៉ាងណាក៏ អរគុណទៅដល់មិត្តសិល្បៈ ដែលអញ្ជើញចូលរួម កាលពីយប់មិញផងដែរ ។

ទន្ទឹមជាមួយគ្នានោះ តារាកំប្លែងរូបនេះ ក៏បានបង្ហើបឲ្យដឹងថា នាងមានគម្រោងវិល មកផ្តើមការងារសិល្បៈជាច្រើន នៅក្នុងពេលឆាប់ៗនេះ ព្រោះថានាងមិនអាចបោះបង់ អាជីពសិល្បៈនេះ ចោលទាំងស្រុងបានទេ នាងស្រលាញ់សិល្បៈ ដូច្នេះមុនក្រោយនាង និងបង្ហាញមុខក្នុងសិល្បៈវិញ ប្រសិនបើទស្សនិកជន នៅតែគាំទ្រនិងស្រលាញ់នាង ៕