តារាចម្រៀង Jang Geun Suk ត្រូវអ្នកគាំទ្ររិះគន់ថា ទើបវះកាត់កែសម្ផស្ស រហូតលែងស្អាត

កូរ៉េ៖ អ្នកគាំទ្រតារាកូរ៉េ តែងតែឈឺឆ្អាល ពេលសង្ស័យថា Idol ណាម្នាក់របស់ខ្លួនធ្វើការ វះកាត់កែសម្ផស្ស ដោយសារអ្នកខ្លះ ស្អាតពីធម្មជាតិ ហើយនៅតែមិនសុខចិត្ត ហើយថ្មីៗនេះប្រិយមិត្ត របស់តារាចម្រៀងរូបសង្ហារ Jang Geun Suk បានរិះគន់តារារូបនេះថា ទើបវះកាត់កែមុខ រហូតលែងស្អាត ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះថា តារាចម្រៀងលោក Jang Geun Suk បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ ដោយអ្នកខ្លះលើកឡើងថា តារារូបនេះទើប តែវះកាត់កែមុខ ថែមទាំងរិះគន់ទៀតផងថា មើលទៅអាក្រក់ជាងមុន ។

មានប្រិយមិត្តជាច្រើនលើកឡើងថា Geun Suk ស្អាតស្រាប់ហើយ ហេតុអ្វីកែឲ្យអាក្រក់បែបនេះ និងអ្នកខ្លះទៀតថា តារាសម្តែវ័យ ២៨ឆ្នាំ រូបនេះប្លែកខ្លាំងណាស់ទាំងចង្កា ច្រមុះ មើលទៅមិនស្អាតដូច កាលពីមុនសោះ ៕