ប្រទះ​ឃើញ​​សព​បុរស​ម្នាក់ នៅ​ក្នុង​ព្រៃមាន​ខ្សែ​អង្រឹង​ ចងជាប់.ក សង្ស័យ​ករណី​ឃាត​កម្ម​

ខេត្ត​ព្រះ​វិហារ​ ៖ ប្រជាពលរដ្ឋអ្នក​ដើរ​ព្រៃបានប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ស្អុយរលួយនៅ​ក្នុង​ព្រៃ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​មករា ២០១៦ ​នៅ​ចំណុច​ត្រពាំង​ហ្ម​សែត ផ្លូវ​ចូល​ទៅ​ភូមិ​សំបូរ ឃុំ​សង្កែរ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ​។

ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​សាកសពសុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​សំបូរ​បាន​ប្រាប់​ថា រូប​គាត់​បាន​ដើរ​​បេះ​ផ្សិតក្នុង​ព្រៃឆ្ងាយ​ពី​ភូមិ ស្រាប់តែ​មាន​ធុំក្លិន​ស្អុយ​ ដោយ​នឹក​ស្មានថា​ មាន​សត្វ​ងាប់ ខណៈនោះរូប​គាត់​ក៏​ដើរ​ស​ម្តៅ​ទៅ​កន្លែងដែល​មាន​ធុំក្លិន​ស្អុយ​នោះ​​ស្រាប់​តែ​​ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្អុយរលួយ​​ដែលមាន​​​ខ្សែ​អង្រឹង​ចង​ជាប់នៅ​នឹង.ក​​ទៀត​ផង ។

បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មករា ​២០១៦ គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅ​តំបន់​នោះឲ្យ​ចុះ​មក​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្វែងរក​សាច់ញាតិ​សាកសព ។

​ជុំវិញ​ការ​ប្រទះ​ឃើញ​សាកសព​នេះ​ដែរ អ្នក​សារព័ត៌មានមិន​អាច​សុំ​ការ​បំភ្លឺ និង​បញ្ជាក់​សាវតា​សាកសព​ជន​រង​គ្រោះច្បាស់លាស់ពី​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារនៅឡើយ​ទេ ថា​នេះ​ជា​ករណី​ឃាតកម្ម ឬ​ក៏​ជា​ករណី​ប្លន់​សម្លាប់?

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត