ក្រុមគ្រួសារនារីរងគ្រោះ ត្រូវគេរំលោភសម្លាប់នៅថៃ ហួសចិត្ត នឹងពាក្យសម្តីរបស់ប៉ូលិស

ថៃ៖ នារីរងគ្រោះឈ្មោះ Hannah Witheridge អាយុ២៣ឆ្នាំ ត្រូវបានគេចាប់រំលោភ និងសម្លាប់ ជាមួយជនរងគ្រោះម្នាក់ទៀត លោក David Miller ដែលបានធ្វើដំណើរកំសាន្តនៅកោះ Tao ក្នុងប្រទេសថៃ កាលពីខែ​ កញ្ញាឆ្នាំ២០១៤ កន្លងទៅ។

កាលពីពេលថ្មីៗនេះ នៅក្នុងហ្វេសប៊ុក ប្អូនស្រីនារីរងគ្រោះ ឈ្មោះ Laura បានបង្ហោះសារ ដើម្បីបង្ហាញពីអារម្មណ៍ខឹងសម្បារនឹងអាជ្ញាធរថៃជាខ្លាំង នៅលើបណ្តាញសង្គម។ នាងបានប្រាប់ឲ្យដឹងថា ប៉ូលិសថៃបាននិយាយដាក់ពួកនាងថា៖ «ម៉េចក៏ពួកនាងគួរឲ្យធុញម្ល៉េះ? ម៉េចមិនទៅផ្ទះវិញ ហើយបង្កើតម្នាក់ទៀតទៅ?! ហើយចាំបាច់ខ្វល់ខ្វាយខ្លាំងម្ល៉េះ នាងនឹងត្រឡប់មកផ្ទះវិញ ក្នុងពេល ៣០ថ្ងៃទៀតជាមិនខាន! លើកក្រោយនាងអាចនឹងសំណាងល្អជាងនេះ»។

គួររំលឹកដែរថា ករណីនេះមានការចោទប្រកាន់ទៅលើ បុរសពីរនាក់ ឈ្មោះ Zaw Lin និង Wai Phyo ដែលពួកគេត្រូវសង្គមអន្តរជាតិ សង្ស័យថា ប៉ូលិសថៃបានប្រើវិធីសាស្ត្រធ្វើទារុណកម្ម ដើម្បីបង្ខំឲ្យពួកគេសារភាព និងត្រូវបានតុលាការកាត់ទោស ប្រហារជីវិតផងដែរ ក្នុងសំណុំរឿងឃាតកម្មលើជនបរទេស ជាភ្ញៀវទេសចរ រងគ្រោះ នាង Hannah និងលោក David៕

អត្ថបទមុន

ក្រុមគ្រួសារនារីរងគ្រោះ ត្រូវគេរំលោភសម្លាប់នៅថៃ ហួសចិត្ត នឹងពាក្យសម្តីរបស់ប៉ូលិស
នាង Hannah និងលោក David Miller

 

ក្រុមគ្រួសារនារីរងគ្រោះ ត្រូវគេរំលោភសម្លាប់នៅថៃ ហួសចិត្ត នឹងពាក្យសម្តីរបស់ប៉ូលិស
នាង Hannah 

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត