Google Photos កម្មវិធី​ផ្ទុក​រូបភាព​ ​ល្អ​សម្រាប់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច


Google Photos កម្មវិធី​ផ្ទុក​រូបភាព​ ​ល្អ​សម្រាប់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច

​Google Photos ជា​កម្មវិធី​​រក្សា​ទុក​រូបភាព​ និង​វីដេអូ​មួយ​ ដែល​​ល្អ​បំផុត​​សម្រាប់​​អ្នក​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច​ និង​មិន​អាច​បន្ថែម​ពី​ខាង​ក្រៅ​បាន​ ជា​ពិសេស​ទូរសព្ទ​ iPhone។

 

Google Photos កម្មវិធី​ផ្ទុក​រូបភាព​ ​ល្អ​សម្រាប់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច

 

កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​រក្សា​រូបភាព ​និង​វីដេអូ​បាន​ដោយ​មិន​មាន​កំណត់​នោះ​ឡើយ​ ដោយ​​ទំហំ​រូបភាព​ត្រូវ​បាន​កាត់​បន្ថយ។ ប៉ុន្តែ​អ្នក​ក៏​អាច​រក្សា​ទុក​ក្នុង​ទំហំ​ដើម​បាន​ដែរ​ ដោយ​កម្មវិធី​នេះ​ផ្ដល់​ជូន​ទំហំ​កំណត់​ ១៥GB ក្នុង​ការ​រក្សា​ទុក។

 

Google Photos កម្មវិធី​ផ្ទុក​រូបភាព​ ​ល្អ​សម្រាប់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច

 

ក្រៅ​ពី​អាច​រក្សា​ទុក​ កម្មវិធី​នេះ​ក៏​មាន​នូវ​មុខងារ​​សម្រាប់​បង្កើត​​វីដេអូ​ខ្លី​ពី​បណ្ដុំ​រូបភាព​ដែល​មាន​ ឬ​បង្កើត​ជា​រូបភាព​មាន​ចលនា​ និង​អាច​ផ្គុំ​រូបភាព​ជា​ច្រើន​ចូល​គ្នា​បាន​ទៀត​ផង។ រូបភាព​ដែល​មាន​ក្នុង​ទូរសព្ទ​នឹង​ Upload ​ចូល​ទៅ​ក្នុង​កម្មវិធី​​នេះ​នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ថា​ Wi-Fi ឬ​អ៊ីនធឺណិត​ទូរសព្ទ​ឡើយ។

 

Google Photos កម្មវិធី​ផ្ទុក​រូបភាព​ ​ល្អ​សម្រាប់​ទូរសព្ទ​មាន​អង្គ​ចងចាំ​ទំហំ​តូច
បញ្ជាក់​ថា​ដើម្បី​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​បន្ទាប់​ពី​ទាញ​យក​រួច​ គឺ​តម្រូវ​ឲ្យ​មាន​គណនី​អ៊ីមែល​មួយ​​ ព្រោះ​​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទិន្នន័យ​​​ទាំង​អស់​មក​វិញ​​បាន​បាន​ទោះ​បី​អ្នក​ប្ដូរ​ទូរសព្ទ​ក្ដី៕

 

ចុច​ត្រង់​នេះ​ដើម្បី​​ចូល​ទៅ​ទាញ​យក​កម្មវិធី៖ iOS | Android​​​​​​​​​​​

 

​​​​
ចុច​អាន៖ មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Play Store, App Store​​​​​​​​​​