សាលា​រាជធានី សាកល្បង​ដាក់​ធុងសំរាម​ចល័ត និង​ផាកពិន័យ អ្នក​ចោល​សំរាម​វាល​ពាសកាល​ក្រៅ​ធុង​

ភ្នំពេញ: ឆាប់ៗ​នេះ សាលា​រាជធានី​នឹងដាក់​ធុងសំរាម​ចល័ត សាកល្បង​មុនគេ នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។ កិច្ចការ​នេះ ភ្នាក់ងារ​សាលា​រាជធានី នឹង​ផាកពិន័យ​ដល់​អ្នក​ចោល​សំរាម​វាល​ពាសកាល​ក្រៅ​ធុង​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១២​ខែមករា​នេះ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ នឹង​បានឃើញ​ឆាប់ៗ​នេះ នូវ​ធុងសំរាម​ចល័ត ដែល​នឹង​ត្រូវដាក់​ឲ្យ​ភ្នាក់ងារ​សាលា​រាជធានី អនុវត្ត​ការសម្អាត​ប្រមូល​សំរាម​តាម​សួន​សាធារណៈ ហើយ​ពួកគាត់​ក៏មាន​វិក្កយបត្រ​ជាប់​នឹង​ខ្លួន ដើម្បី​ផាកពិន័យ​ដល់​អ្នក​ចោល​សំរាស​វាល​ពាសកាល​ក្រៅ​ធុង​ផងដែរ​។

​លោក​ឡុង ឌី​ម៉​ង់ បាន​មានប្រសាសន៍ថា នេះ​នឹង​ជាការ​សាកល្បង​មុនគេ នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។ ភ្នាក់ងារ​ដែល​នឹងធ្វើ​កិច្ចការ​នេះ យើង​នឹង​ជ្រើសរើស​ពី​បុគ្គលិក​អង្គភាព​សួនច្បារ ហើយក៏​នឹង​ផ្តល់ឱកាស​ដល់​បងប្អូន​ឥត​ទីពឹង ពី​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ផងដែរ​៕​