នគរបាល​ខេត្តក្រចេះ​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់​សង្ស័យ​ប្លន់​រថយន្ត​ស៊ាំ​យ៉ុង​១​គ្រឿង​

ក្រចេះ: ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់ ជា​មុខសញ្ញា ជាប់​សង្ស័យ ក្នុងករណី​អំពើរ ប្លន់​សម្លាប់លើ​អ្នកបើក រថយន្ត​តាក់ស៊ី ប្លន់​យក​រថយន្ត សាំ​យ៉ុង​មួយ គ្រឿង​ពីខេត្តព្រះវិហារ ត្រូវ​នគរបាល ព្រហ្មទណ្ឌ ខេត្តក្រចេះ បើក​ប្រតិ​ប​ត្ត​ការណ៍បង្ក្រាបបាន និង​ប្រគល់​ទៅ ឲ្យ​នគរបាល​ខេត្ត ព្រះវិហារ ដើម្បី​បន្ត​និតិ​វិធី​។​

​ជន​ប្រុស​-​ស្រី​សង្ស័យ ទាំង​៥​នាក់ ក្នុងនោះ​មាន ប្រុស​៤​នាក់ គឺ​ត្រូវ​នគរបាលខេត្តក្រចេះ ក្រោម​ការដឹក នាំ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ភីស្នងការរង កណ្តាល ព្រហ្មទណ្ឌ ក្រោម​ការ ចង្អុលបង្ហាញ ពី​សំណាក់ លោក​ឧ​ត្ត​មសេនីយ៍ លន់​សុផាត ស្នងការ​នគរបាល ខេត្តក្រចេះ​.

​សូមបញ្ជាក់ថា ជន​ប្រុស​-​ស្រី ទាំងនេះ​ត្រូវ បង្ក្រាបបាន​នៅ វេលា​ថ្ងៃត្រង់​ទី​១១ ខែមករាឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខ​ណះ​ដែល​ពួក គេ​កំពុងធ្វើដំណើរ លើផ្លូវ​ជាតិ​ក្នុង គោលដៅ​ឆ្ពោះ ទៅ​ខេត្ត​រតនៈគីរី​។

​ក្រោយ​ការចាប់ ឃាត់ខ្លួន​រួម ទាំង​វត្ថុតាង រថយន្ត​សាំ​យ៉ុង មួយគ្រឿង ក្រុម​ជនសង្ស័យត្រូវបាន​នគរបាល ខេត្តក្រចេះ ប្រគល់​ទៅ​ឲ្យ នគរបាល ខេត្តព្រះវិហារភ្លាមៗ​ដើម្បី​យកទៅ​ចាត់ចែង​បន្ត​នីតិវិធី​៕​

នគរបាល​ខេត្តក្រចេះ​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់​សង្ស័យ​ប្លន់​រថយន្ត​ស៊ាំ​យ៉ុង​១​គ្រឿង​