ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ផ្ទះ​មន្ត្រីនគរបាល ស្រុក​កោះកុង​ម្នាក់ ទាំងស្រុង​

កោះកុង: ផ្ទះមួយ​ខ្នង​របស់​មន្ត្រី នគរបាល​ស្រុក​កោះកុង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ខ្ទេច​ទាំងស្រុងកាលពី​វេលា​ម៉ោងជាង ១​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះស្ថិតនៅ​ភូមិ​ដី​ទ្រនាប់ ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។​

​បើទោះបីជា​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំគ្នា​ជួយ យ៉ាងណា​ក៏​មិនអាច​គ្រប់គ្រង បានដែរ។ ម្ចាស់ផ្ទះ​រងគ្រោះ​មាន​លោក នូ សុ​វណ្ណា​រ៉េត ស្ថិតនៅ​ភូមិ​ដី​ទ្រនាប់ ឃុំ​ត្រពាំងរូងស្រុក​កោះកុង ។

​ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់ រងរបួស​ឫ​បាត់បង់​អាយុជីវិតឡើយ​។​មូលហេតុ​ដែល​នាំ​ឲ្យ មាន​គ្រោះ​អគ្គិភ័យ​មួយ​នេះ បណ្តាលមកពី​ឆ្លងចរន្ត​ភ្លើង តែ​សម្រាប់​ទំហំ នៃ​ការខូចខាត​វិញ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕​