សម្តេច ស ខេង សរសើរមន្រ្តីចូលរួម គាំទ្រដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បានកោតសរសើរចំពោះ មន្រ្តីដែលចូលរួមគាំទ្រដំណើរការ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការឲ្យមានការវិវត្ត ទៅមុខតាមដំណាក់កាល នានារហូតមកដល់ ពេលបច្ចុប្បន្ននេះ។

សម្តេច ស ខេង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)ថា “ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ច ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យមានការវិវត្ត ទៅមុខតាមដំណាក់កាលនានា រហូតមកដល់ពេលនេះ”។

សម្តេចថា បើទោះជាយើងមានការខក ខានមិនបានរៀបចំកិច្ចប្រជុំ គ.ជ.អ.ប នេះក្តី ក៏លេខាធិការដ្ឋាន គ.ជ.អ.ប បានខិតខំប្រឹងប្រែងផ្តល់ការគាំទ្រ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍។

សម្ដេច ស ខេង បានបន្ដថា អង្គប្រជុំអំពីលទ្ធផលដែល សម្រេចកាលពីឆ្នាំ២០១៥ និងបញ្ហាប្រឈមសំខាន់ៗនានានេះ ត្រូវផ្តោតការយកចិត្តទុកដាក់ ដោះស្រាយឲ្យបានខ្លាំងក្លា៕