ពលរដ្ឋ នឹងមានកាតព្វកិច្ច បង់ប្រាក់លើសេវា ប្រមូលសំរាម ដោយផ្ទាល់ ជាមួយ សាលារាជធានី

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បានប្រកាសជាសាធារណថា ប្រជាពលរដ្ឋ នឹងមានកាតព្វកិច្ចបង់ប្រាក់ លើសេវាប្រមូលសម្រាមដោយផ្ទាល់ ជាមួយសាលារាជធានី នាពេលខាងមុខនេះ។

ការប្រកាសរបស់នេះ បានធ្វើឡើងនៅសាលប្រជុំ នៃសាលារាជធានីនៅថ្ងៃទី១២ ខែមករា ក្នុងកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុនស៊ិនទ្រី (CINTRI)  ។ កិច្ចប្រជុំដើម្បីបង្វែរកិច្ចព្រមព្រៀងរវាងគ្នានិងគ្នា ដើម្បីឲ្យប្រជាពលរដ្ឋបង់កម្រៃ ដោយផ្តល់ដល់សាលារាជធានី ដើម្បីក្រុមហ៊ុនត្រូវតែ ធានាឲ្យស្អាតជាមួយសាលារាជធានី។

បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ប្រជាពលរដ្ឋនឹងត្រូវមានកាតព្វកិច្ច បង់កម្រៃសេវានេះ ឲ្យបានគ្រប់គ្នា និងដោយផ្ទាល់ជាមួយសាលារាជធានី ហើយសាលារាជធានីនឹងទូទាត់ជាមួយក្រុមហ៊ុន ធ្វើដូចនេះ ដើម្បីក្រុមហ៊ុនត្រូវតែធានាឲ្យស្អាតមួយ សាលារាជធានី រួចហើយសាលារាជធានី មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ។

លោកបន្តថា ទិសដៅសំខាន់ៗ ដែលសាលារាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមអនុវត្តមុនគេក្នុងខណ្ឌ៤ គឺ ដូនពេញ ចំការមន ៧មករា និងខណ្ឌទួលគោក  ដែលនេះជាយន្តការក្នុងការតម្រង់ទិស ដើម្បីឲ្យកិច្ចការងារសម្អាតប្រមូលសំរាម ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ៕

ពលរដ្ឋ នឹងមានកាតព្វកិច្ច បង់ប្រាក់លើសេវា ប្រមូលសំរាម ដោយផ្ទាល់ ជាមួយ សាលារាជធានី

ពលរដ្ឋ នឹងមានកាតព្វកិច្ច បង់ប្រាក់លើសេវា ប្រមូលសំរាម ដោយផ្ទាល់ ជាមួយ សាលារាជធានី