បាបកម្ម! ចង់សំលាប់ជ្រូក មានអីភ្លាត់ស្នៀត សន្លប់ខ្លួនឯងវិញ (មានវីដេអូ)

អាមេរិក៖ វាជារឿងដ៏គួឲ្យហួសចិត្តមួយ ដែលកសិករម្នាក់ បានព្យាយាមយកពូថៅ វាយសំពងក្បាលសត្វជ្រូកមួយក្បាលឲ្យងាប់ តែបែរជាភ្លាត់ស្នៀត ប៊ិះស្លាប់ខ្លួនឯងទៅវិញ។

កសិករម្នាក់ ត្រូវមួយពូថៅ ចំកញ្ចឹង.កខ្លួនឯង ដួលបះជើងអុកគូថនឹងដី នៅពេលព្យាយាមវាយសំពងទៅលើក្បាលជ្រូកមួយក្បាល ដើម្បីសម្លាប់ តែទំនងជាភ្លាត់ស្នៀត ទើបបណ្តាលឲ្យលទ្ធផល ក្លាយទៅជាដូច្នេះ។

នៅក្នុងវីដេអូខ្លីមួយ គេឃើញថាកសិករម្នាក់នោះ មានស្លៀកខោខូវប៊យ អ្នកលើកពូថៅសំពងក្បាលសត្វជ្រូក ដោយមានម្នាក់ទៀតជាអ្នកទាក់.ក។ ប៉ុន្តែគេមិនដឹងថា ហេតុអ្វីនៅពេលដែល កសិករម្នាក់នោះ រៀបនឹងសំពងក្បាលជ្រូក នោះទៅហើយ បែរជាភ្នាត់ស្នៀតចំកញ្ចឹង.ក ខ្លួនឯងទៅវិញ? ឫជាបាបកម្ម? តោះ! ចង់ដឹងយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោមនេះ!

បាបកម្ម! ចង់សំលាប់ជ្រូក មានអីភ្លាត់ស្នៀត សន្លប់ខ្លួនឯងវិញ (មានវីដេអូ)

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត