៥ ចំណុច ដើម្បី​បញ្ចុះ​កម្តៅ​កូនក្មេង ក្នុង​រយៈពេល ៥ នាទី​

៥ ចំណុច ដើម្បី​បញ្ចុះ​កម្តៅ​កូនក្មេង ក្នុង​រយៈពេល ៥ នាទី​

​ការឡើង​កម្តៅ​រាងកាយ ឬ​ជំងឺ​គ្រុ​នក្តៅ កើតឡើង​នៅ​ពេល​ដែល រាងកាយ​របស់គេ កំពុង​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រោគ​អ្វីមួយ​។ ទោះបីជា​យ៉ាងណា ជំងឺ​គ្រុនក្តៅ និង​ការ​ក្អក​ធម្មតា ក៏​អាច​បណ្តាល​ឲ្យ​ទារ​កក្តៅខ្លួន​ផងដែរ​។ ពេលខ្លះ កូនក្មេង​ក្តៅខ្លួន​ដោយ​គ្មាន​មូលហេតុ ដូច្នេះ ប្រសិន​បើ​កូន​អ្នក​មិន​សុខភាព​ល្អ​ធម្មតា នោះ​វា​គ្មាន​រឿង​អ្វី ត្រូវ​ព្រួយបារម្ភ​នោះទេ​។ អ្នក​អាច​បញ្ចុះ​ក្តៅ​កូន​របស់​អ្នក នៅផ្ទះ​បាន​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​។

រសិនបើ​មិន​ឡើង​កម្តៅ​ម្តងទៀត​ទេ នោះ​អ្នក​មិនចាំបាច់ នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ឡើយ​។ ទោះបីជា​យ៉ាងណា ក្នុងករណី​កុមារ​ក្តៅ​ខ្លាំង ឬ​ក្តៅ​មិនបាត់ អ្នក​ត្រូវ​ប្រញាប់​នាំ​គេ ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ ការឡើង​កម្តៅ​ខ្លាំងពេក អាច​បំផ្លាញ​ខួរក្បាល​របស់​កូន​អ្នក ប្រសិនបើ​វា​មិន​ធ្លាក់ចុះ​វិញ​ទេ​។​
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ ៥ ប្រភេទ ដើម្បី​បញ្ចុះ​ក្តៅ​កូន​របស់​អ្នក ក្នុង​រយៈពេល​ត្រឹមតែ ៥ នាទី ៖

​ដំឡូង​បារាំង​
​យក​ដំឡូងបារាំង​កិន​ឲ្យ​ម៉ត់ រួច​ដាក់​ក្នុង​ស្រោមជើង បន្ទាប់មក​យក​ឲ្យ​កូន​អ្នក​ពាក់​ស្រោមជើង​នោះ​។ វិធី​នេះ​នឹង​អាច​បញ្ចុះ កម្តៅ​កូន​របស់​អ្នក ត្រឹម​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។​

​ស្រាកូ​ញាក់ (Brandy) និង​ទឹក​
​លាយ​ស្រា​នេះ​កន្លះ​កែវ ជាមួយ​នឹង​ទឹក​កន្លះ​កែវ​ដែរ រួច​យក​ស្រោមជើង​មក​ជ្រលក់ បន្ទាប់មក ឲ្យ​កូន​អ្នក​ពាក់​ស្រោមជើង​នោះ​។ វា​ក៏​អាច​បញ្ចុះ​កម្តៅ​បាន​ផង​ដែរ​។​

​ក្រណាត់​សើម​
​ចូរ​យក​ក្រណាត់ ឬ​កន្សែង​សើ​ម ទៅ​ជូត​លើ​ខ្លួន និង​ថ្ងាស​របស់​កូន​អ្នក​។ អ្នក​អាច​ដាក់​វា​នៅ​ទីនោះ​ពីរ​បី​នាទី​បាន រួច​ចាំ​ធ្វើ​វា​ម្តងទៀត នៅ ១៥ នាទី​ក្រោយ​។​

​ទឹក​
​លើកទឹកចិត្ត​ឲ្យ​កូន​អ្នក ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​បញ្ចុះ​កម្តៅ​រាងកាយ​។ អ្នក​អាចឲ្យ​គេ​ញ៉ាំ​ទឹកត្រជាក់ ឬ​ការ៉េម​បន្តិចបន្តួច​បាន​។

​ស្លៀក​ខោអាវ​ធូ​រលុង​
​ការ​ស្លៀក​ខោអាវ​បែបនេះ ក៏​អាច​ជួយ​បញ្ចុះ​កម្តៅ ក្នុង​រាងកាយ​របស់គេ​បាន​ផង​ដែរ​។​

​ប្រើ​កង្ហារ​
​ដាក់​កង្ហារ​ឲ្យចំ​កូន​របស់​អ្នក ពេល​គេ​សម្រាក ដូច្នេះ វា​អាច​កាត់បន្ថយ​ក្តៅ​បាន​ខ្លះ​។ ប៉ុន្តែ ទោះបីជា​យ៉ាងណា កុំ​ឲ្យ​កូន​របស់​អ្នក​ត្រូវ​ខ្យល់​កង្ហារ​យូរពេក ពីព្រោះ​គេ​អាច​នឹង​ផ្តាសាយ​បាន​។ ម្យ៉ាងវិញទៀត ត្រូវ​ដាក់​វាឲ្យ​រេរ​ទៀតផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។