វិធី​ញ៉ាំ​អាហារ ទៅ​តាម​ប្រភេទ​ក្រុម​ឈាម ដើម្បី​ការពារ​ជំងឺ

វិធី​ញ៉ាំ​អាហារ ទៅ​តាម​ប្រភេទ​ក្រុម​ឈាម ដើម្បី​ការពារ​ជំងឺ

​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ក្រុម​ឈាម ទៅ​តាម​ប្រភេទ​នី​មួយៗ ដែល​វា​ក៏​អាច​ជា​កត្តា ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​ផងដែរ​។ ម្យ៉ាងវិញទៀត យើង​ក៏​នឹង​មាន​លក្ខណៈ​ពិសេស ឬ​ប្លែក ដោយសារ​ប្រភេទ​ក្រុម​ឈាម​របស់​យើង​ដែរ​។ មនុស្ស​ប្រភេទ​ក្រុម​ឈាម​ខុសគ្នា ក៏​នឹង​មាន​អត្ត​ច​រឹត​ធម្មជាតិ​ខុស​គ្នា​ផង​ដែរ​។​

​ក្រៅពីនេះ បញ្ហា​សុខភាព ក៏​ទាក់ទង​ទៅ​នឹង​ប្រភេទ​ក្រុម​ឈាម​ដែរ​។ ឧទាហរណ៍ អ្នក​ដែល​មាន​ឈាម​ប្រភេទ O ប្រឈម​មុខ​ខ្ពស់​ទៅនឹង ជំងឺ​ក្រពះ ប៉ុន្តែ មិនសូវ​កើត​ជំងឺ​បេះដូង​ឡើយ​។ ដូចគ្នា​នេះ​ផង​ដែរ អ្នក​ដែល​មាន​ឈាម​ក្រុម A ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការឆ្លង​មេរោគ វីរុស បាក់តេរី និង​ផ្សិត​
​ទោះបីជា​យ៉ាង ការសិក្សា​បាន​បង្ហាញថា អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​ចេះ​ទទួលទាន​អាហារ ទៅ​តាម​ប្រភេទ​ក្រុម​ឈាម​របស់​អ្នក ដើម្បី​ទទួលបាន​នូវ​សុខភាព​ល្អ និង​កាត់បន្ថយ​ជំងឺ​ផ្សេងៗ​។​

​អ្នក​ដែល​មាន​ឈាម​ប្រភេទ A
​អ្នក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការរំលាយ​អាហារ ដូច្នេះ អ្នក​ត្រូវ​កំណត់​ការ​ញ៉ាំ​សាច់​។ ក្រៅពីនេះ អ្នកគួ​រញ៉ាំ​ការ៉ុត បន្លែ​ស្លឹក​ពណ៌​បៃតង ប្រូ​ខូលី ខ្ទឹម និង​ផ្លែ​ប័រ​។ អ្នក​គួរតែ​ចៀសវាង អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ និង​ស៊ុត ប៉ុន្តែ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ​ជូរ និង​ទឹក​សណ្តែក​បាន​។​

​អ្នក​មាន​ឈាម​ប្រភេទ B
​អ្នក​គួរតែ​ញ៉ាំ​ម្នាស់ ចេក ទំពាំងបាយជូ​រ និង​បន្លែ​ពណ៌​បៃតង​។ ចូរ​ញ៉ាំ​ត្រី និង​សាច់​ឲ្យបាន​ច្រើន​។​

​អ្នក​មាន​ឈាម​ប្រភេទ AB
​ជា​ប្រភេទ​ក្រុម​ឈាម​កម្រ គឺ​មាន​តិច​ជាង ៥ ភាគរយ​ប៉ុណ្ណោះ​។ អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះ អាហារ​ដែល​គេ​ទទួលទាន នឹង​ងាយ​រក្សាទុក​ជា​ជាតិ​ខ្លាញ់ ហើយក៏​មាន​បញ្ហា​ក្រពះ​ច្រើន​ដែរ​។ ដូច្នេះ អ្នក​គួរតែ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។ អ្នក​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់ ជាពិសេស សាច់​ក្រហម​។ ទោះបីជា​យ៉ាងណា អ្នក​អាច​ញ៉ាំ​ទឹកដោះគោ និង​ប័របាន​។​

​អ្នក​មាន​ឈាម​ប្រភេទ O
​អ្នក​គួរតែ​ញ៉ាំ​ប្រភេទ​អាហារ ដែល​ផ្តល់​នូវ​ប្រូតេអ៊ីន​ខ្ពស់ ជាពិសេស គឺ​សាច់​តែម្តង​។ អ្នក​ក៏​អាច​ញ៉ាំ​គ្រឿង​សមុទ្រ បន្លែ និង​ផ្លែ​គ្រប់​មុខ​បាន​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។