មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អះអាង​ថា​ខ្លួន​ធ្វើ​ការ​សាក​ល្បង​បំផ្ទុះ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​ដោយ​ជោគ​ជ័យ​ ដែល​បណ្ដាល​ឲ្យ​ប្រទេស​មហាអំណាច​លើ​ពិភព​លោក​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ។

 

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

 

ក្រឡេក​មើល​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​ដែល​អាច​ផលិត​​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​មាន​​ការ​រីក​ចម្រើន​ដល់​ណា​?

 

@ប្រព័ន្ធ​អ៊ីនធឺណិត

 

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

 

ប្រៀប​ដូច​ជា​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែរ​ ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​តែង​ពី​សំណាក់​មេដឹកនាំ​​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ ទិន្នន័យ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៤​ ប្រទេស​នេះ​​មាន​អាសយដ្ឋាន​ IP ​ តែ​ ១០២៤​ ប៉ុណ្ណោះ​ដែល​ធ្វើ​ការ​ភ្ជាប់​អ៊ីនធឺណិត​ទៅ​កាន់​អ៊ីនធឺណិត​លើ​សកល​លោក។ បើ​ប្រៀប​នឹង​ប្រទេស​អង់គ្លេស​គឺ​មាន​ដល់​ទៅ​រាប់​លាន​ឯ​ណោះ។

 

ផ្ទុយ​ពី​ការ​ចូល​ទៅ​កាន់​វិបសាយ​តាម​ចំណង់​ចំណូល​ចិត្តនៅ​ក្នុង​ប្រទេស​ដទៃ​​ ប្រទេស​នេះ​មាន​​វិបសាយ​សម្រាប់​ឲ្យ​ប្រើ​ប្រាស់​ចំនួន​ ៥៥០០​ ដែល​សុទ្ធ​សឹង​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ហើយ​វិបសាយ​ភាគ​ច្រើន​គឺ​ជា​ការ​ឃោសនា​គណបក្ស។

 

​​​​​​​​​​​​​​​​​និយាយ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​គឺ​ប្រទេស​នេះ​នៅ​ប្រើ​ Windows XP ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​វ័យ​ចំណាស់​មួយ ហើយ​គេ​ក៏​មាន​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ Red Star OS ដែល​ដំឡើង​លើ​កុំព្យូទ័រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស។

 

@​ស្មាតហ្វូន​ និង​ Tablet

 

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

 

​​ស្មាតហ្វូន​ និង​ Tablet គឺ​​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ​ប៉ុន្តែ​ប្រើ​បាន​តែ​ចំពោះ​ជន​ណា​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ប៉ុណ្ណោះ។ ក្នុង​ករណី​ខ្លះ​ស្មាតហ្វូន​ត្រូវ​បាន​រត់​ពន្ធ​ចូល​ក្នុង​ប្រទេស​តាម​រយៈ​សាច់​ញាតិ​​នៅ​ប្រទេស​ចិន​ ឬ​ជប៉ុន​ ហើយ​ការ​ប្រើ​ទូរសព្ទ​ហៅ​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​ខុស​ច្បាប់​មួយ។

 

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

 

ប្រទេស​នេះ​ក៏​មាន​ផលិត​ជា​ Tablet ផ្ទាល់​ខ្លួន​មួយ​ប្រភេទ​​សម្រាប់​ដាក់​លក់​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់ ដោយ​ Tablet នោះ​ផលិត​នៅ​ប្រទេស​ចិន​ និង​ដំឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង។

 

មក​មើល​បច្ចេកវិទ្យា​​ប្រទេសដែល​​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​រីក​ចម្រើន​ដល់​ណា?

 

​ត្បិត​ថា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​ក្នុង​​ប្រទេស​មាន​សភាព​ដើរ​ថយ​ក្រោយ​បន្តិច​ ប៉ុន្តែ​គេ​ងាក​ទៅ​វិវឌ្ឍ​​លើ​បច្ចេកវិទ្យា​នៃ​វិស័យ​យោធា​ឯ​ណោះ​វិញ។ មិន​ថា​ថវិកា​ប្រទេស​មាន​ប៉ុន្មាន​គឺ​​សុទ្ធ​តែ​ដាក់​ចូល​ទៅ​ក្នុង​វិស័យ​យោធា​ទាំង​អស់​ ហេតុ​ដូច​នេះ​ទើប​ប្រទេស​នេះ​អាច​ផលិត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន។

 

យ៉ាង​ណា​ក្ដី​គេ​ជឿជាក់​ថា​ប្រទេស​នេះ​នឹង​មិន​មាន​បំណង​វាយ​ប្រហារ​ពិភព​ខាង​ក្រៅ​​ក្នុង​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ​នៅ​ឡើយ​ទេ​ ព្រោះ​តែ​មិន​ទាន់​មាន​បច្ចេកវិទ្យា​​គ្រប់​គ្រាន់៕​​​​

 

​​​​ចុច​អាន៖ ដឹង​ទេ​ថា​គ្រាប់​បែក​អ៊ីដ្រូហ្សែន​របស់​​កូរ៉េ​ខាង​ជើង​​​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror​​​​​​​​​​