ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ហៅ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ និង​ជនជាតិ​ថៃ​២​នាក់ យក​ទៅ​សួរនាំ បន្ទាប់​ពី​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នោះ​ដឹក​ជនជាតិ​ថៃ​មិន​ទាន់​បំពេញបែបបទ​ខាង​ខ្មែរ ប្រុង​ចេញ​ទៅ​កន្លែង​ផ្សេង ។

ហេតុការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប និង​ជាន​ជាតិ​ថៃ​ទាំង​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​ពី​កើតហេតុ ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​បាត់ ។

តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បង្ហើប​ថា ដំបូង​អ្នក​ម៉ូតូឌុប​ខាងលើ ដឹក​ជនជាតិ​ថៃ​ចេញ​ទៅ​ក្រៅ​តាម​ផ្លូវ​វាង​មួយ លុះ​សមត្ថកិច្ច​សង្ស័យតាម​កាក់​សួរនាំ បែរជា​អ្នក​ម៉ូតូឌុប​នោះ រករឿង​ចង់វាយ​សមត្ថកិច្ច​ទៅ​វិញ ហើយ​ពេល​សួរនាំ និង​ត្រួតពិនិត្យ​ឯកសារ​ឆ្លង​ដែន​ជនជាតិ​ថៃ​ទាំ​២​នាក់​នោះ មិន​ទាន់​បាន​បំពេញបែបបទ​ចូល​ប្រទេស​ត្រឹមត្រូវ​នៅ​ខាង​ខ្មែរ​យើង​នៅឡើយ​ទេ គឺ​បាន​បំពេញ​បែប​បទ​ចូល​តែ​ពី​ខាង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ ។ ពេល​នេះ ទាំង​៣​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕