កូរ៉េខាងជើង ទំនងជាស្នើចិន ឲ្យជួយបង្កើតសន្ធិសញ្ញា មិត្តភាពជាមួយ អាមេរិក ឬ ក៏ខ្លួននឹង បន្តធ្វើតេស្តនុយ ក្លេអ៊ែរបន្ថែមទៀត

ប៉េកាំង៖ ប្រទេសកូរ៉េខាងជើង កំពុងតែព្យាយាមរកវិធីដើម្បី បង្កើតសន្ធិសញ្ញាសន្ដិភាព ជាមួយនឹង អាមេរិក ចិន និងកូរ៉េខាងត្បូង ដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាមកូរ៉េ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានព្រលយពាក្យថា នឹងមិនបញ្ឈប់ការសាកល្បងនុយក្លេអ៊ែររបស់ខ្លួនឡើយ លុះត្រាណា តែវាបានសម្រេច ជាមុនសិន។ នេះជាការលើកឡើងរបស់សម្ដីអ្នកបញ្ជូនសារ ពីក្រុងព្យុងយ៉ាងទៅកាន់ក្រុងប៉េកាំង។

ទីភ្នាក់ងារព័ត៌មាន Channel News Assia ចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះបន្ដ ទៀតថា កាលពីថ្ងៃពុធសប្ដាហ៍មុននេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរជាលើកទី៤ ចាប់តាំងពីឆ្នាំ២០០៦ ដែលធ្វើឲ្យខ្លួនទទួលទណ្ឌកម្មកាន់តែខ្លាំង បើទោះបីជាអាមេរិក និង ក្រុមអ្នកជំនាញអាវុធ គិតថាអាវុធរបស់ក្រុងព្យុងយ៉ាងជាគ្រាប់បែកអ៊ីដ្រូសែនក៏ដោយ។

ការធ្វើតេស្តជាថ្មីនេះ បានបង្កើនចម្ងល់ក្នុងចំណោមប្រទេសមហាអំណាចពិភពលោក ថាអ្វី ទៅទើបអាចបញ្ឈប់មហិច្ឆិតាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងបាន។ ប្រភពពីអ្នកទាក់ទង ជាមួយ នឹងក្រុងព្យុងយ៉ាងបានបញ្ជាក់ឲ្យដឹងថា ការរៀបចំធ្វើតេស្តសាកល្បងជាលើក ដំបូងក្នុង ឆ្នាំ២០០៦ ហើយកូរ៉េខាងជើងនៅតែបន្ដធ្វើតេស្តទៀត ប៉ុន្តែវានឹងបញ្ឈប់ នៅពេលដែល អាមេរិក និងចិន អាចបង្កើតសន្ធិសញ្ញាសន្ដិភាព ឲ្យកូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ១៩៥០-១៩៥៣ នៅពេលដែលបញ្ចប់សង្គ្រាមកូរ៉េ អត់មានសន្ធិសញ្ញា សន្ដិភាពណាមួយ ត្រូវបានចុះដោយអាមេរិក កងកម្លាំងតំណាងយូអិន យោធាកូរ៉េខាងជើង និងអាល្លឺម៉ង់នោះទេ ហើយឥឡូវកូរ៉េខាងជើងចង់ឲ្យភាគីទាំង៣ ចុះហត្ថលេខា លើសន្ធិសញ្ញាសន្ដិភាព៕

កូរ៉េខាងជើង ទំនងជាស្នើចិន ឲ្យជួយបង្កើតសន្ធិសញ្ញា មិត្តភាពជាមួយ អាមេរិក ឬ ក៏ខ្លួននឹង បន្តធ្វើតេស្តនុយ ក្លេអ៊ែរបន្ថែមទៀត

  • កូរ៉េខាងជើង ទំនងជាស្នើចិន ឲ្យជួយបង្កើតសន្ធិសញ្ញា មិត្តភាពជាមួយ អាមេរិក ឬ ក៏ខ្លួននឹង បន្តធ្វើតេស្តនុយ ក្លេអ៊ែរបន្ថែមទៀត已关闭评论
  • 20 views
  • Hide Sidebar
    A+