ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តរតនគិរី ៖ ម៉ូតូ​ជនជាតិ​វៀតណាម​ចំនួន​៩​គ្រឿង ដឹក​សម្ភារ​លក់​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត ត្រូវ​កម្លាំង​នគរបាល​អន្តោ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្ត ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន ខណៈ​ដែល​រក​ឃើញ​ថា ពួក​គេ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ត្រឹមត្រូវ ។

យោង​តាម​មន្ត្រី​នគ​បាល​ឱ្យ​ដឹង​ថា ការ​ដកហូត​ម៉ូតូ​ពី​ជនជាតិ​វៀតណាម​នេះ  ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ក្រុង​បាន​លុង ។

លោក​ជា ប៊ុ​ន​ធឿ​ន ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ឱ្យ​ដឹង​ថា ម៉ូតូ​ជនជាតិ​វៀតណាម​ចំនួន​៩​គ្រឿង គឺ​មាន​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម ចូល​មក​ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​មាន​សម្ភារ​កាំបិត ពូថៅ រួម​ទាំង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត ដោយ​ជិះ​លក់​គ្រប់​ទិស​ទី​ក្នុង​ខេត្ត និង​គ្មាន​លិខិត​ស្នាម​ពី​ស្ថាប័ន​គយ​ច្បាស់លាស់ ទើបត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​នៅ​ស្នងការ​ខេត្ត ។