លទ្ធផល​​ចាប់​ឆ្នោត​ FA Cup ជុំ​ទី​៤ គិត​ថា​​គូ​ណា​តាន​តឹង​ជាង​គេ?

លទ្ធផល​​ចាប់​ឆ្នោត​ FA Cup ជុំ​ទី​៤ គិត​ថា​​គូ​ណា​តាន​តឹង​ជាង​គេ?

ពាន​រង្វាន់​ FA Cup ជុំ​ទី​៣ បាន​កន្លង​ផុត​ទៅ​ជិត​អស់​ហើយ ខណៈ​ដែល​ក្នុង​នោះ​រក​ឃើញ​ក្រុម​ជា​ច្រើន​អាច​ឡើង​​ទៅ​​ជុំ​ទី​៤ រីឯ​ក្រុម​មួយ​ចំនួន​តូច​ត្រូវ​ប្រកួត​ជើង​ទី​២ បន្ទាប់​ពី​ស្មើ​គ្នា។ សម្រាប់​ជុំ​ទី​៤ លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ ក៏​បាន​ចេញ​មក​ហើយ​ដែរ។

 

លទ្ធផល​​ចាប់​ឆ្នោត​ FA Cup ជុំ​ទី​៤ គិត​ថា​​គូ​ណា​តាន​តឹង​ជាង​គេ?

 

ក្រុម​ការពារ​តំណែង​ជើង​ឯក​ Arsenal នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ Burnley ​មក​ពី​ League Championship ​ខណៈ​ដែល​បិសាច​ក្រហម​ Manchester United ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Derby County ​​ដែល​លេង​នៅ​ League Championship ដូច​គ្នា។

 

Chelsea ​របស់​អ្នកចាត់ការ​ថ្មី Guus Hiddink ​​ត្រូវ​ប៉ះ​ Northampton Town ឬ MK Dons ​​ខណៈ​ដែល​ Liverpool នឹង​ត្រូវ​ប៉ះ​ក្រុម​តានតឹង​ West Ham ​បើ​ពួកគេ​អាច​ឈ្នះ​ Exeter City ​នៅ​ Anfield ក្នុង​ការ​ប្រកួត​ជុំ​ទី​៣ ជើង​ទី​២។

 

រីឯ​ក្រុម​ Premier League ក៏​មាន​​ប៉ះ​គ្នា​ដែរ​ដូច​ជា Crystal Palace ​ប៉ះ​ Stoke ​ហើយ​ Aston Villa នឹង​ប៉ះ​ Manchester City បើ​អាច​ទម្លាក់​ Wycombe ​នៅ​ជើង​ទី​២ ជុំ​ទី​៣។

 

លទ្ធផល​​ចាប់​ឆ្នោត​ FA Cup ជុំ​ទី​៤ គិត​ថា​​គូ​ណា​តាន​តឹង​ជាង​គេ?

 

ការ​ប្រកួត​ FA Cup ជុំ​ទី​៤​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា និង​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ឆ្នាំ​២០១៦៕

 

-ចុចអាន៖ Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal