បឹងកេត​អង្គរ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​បម្រើ​ស្លាប សេង កុសែន


បឹងកេត​អង្គរ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​បម្រើ​ស្លាប សេង កុសែន

ក្លឹប​បាល់​ទាត់​បឹងកេតអង្គរ បាន​សម្រេច​ចុះ​កុង​ត្រា​មួយ​ឆ្នាំ​នាំ​យក​កីឡាករ​ខ្សែ​បម្រើ​ស្លាប សេង កុសែន ដើម្បី​ពង្រឹង​ក្រុម​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី ក៏​ដូច​ជា​ពាន​រង្វាន់ Hun Sen Cup ផង​ដែរ។

 

បឹងកេត​អង្គរ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​បម្រើ​ស្លាប សេង កុសែន

 

កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​បឹង​កេត​អង្គរ សេង កុសែន នឹង​ពាក់​អាវ​លេខ១៨ ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ស្រាប។ ក្លឹប​បឹងកេតអង្គរ​បាន​បង្ហោះ​រូបភាព​កីឡាករ សេង កុសែន ជា​ផ្លូវការ ខណៈ​ពាន​រង្វាន់​លីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១៦ ខិតជិតចូលមកដល់

 

មុន​ចូលរួម​ក្នុង​ក្លឹប បឹងកេតអង្គរ​កីឡាករ​វ័យ​២៦ឆ្នាំ រូបនេះ​ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ក្នុង​លីគ​កំពូល​កម្ពុជា ដូចជា​បៀលប្រាយ យូណាយធីត គីរីវង់សុខសែនជ័យ ត្រាយអាស៊ី​(បច្ចុប្បន្នខេមបូឌានថាយហ្គឺ) និង​ចុងក្រោយ​ស៊ីម៉ាក់យូណាយធីត៕

 

អត្ថបទ៖ គង់ វិសាល

រូបភាព៖ FB ក្លឹប​បឹងកេតអង្គរ