កូរ៉េខាងជើង​ការពារ​ជំហរ​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​

​មេដឹកនាំ​កូរ៉េខាងជើង​គឺ​លោក Kim Jong Un កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​សាកល្បង​គ្រាប់បែក​នុយ​ក្លេ​អែរ​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន របស់ខ្លួន គឺ​គ្រាន់តែ​ជាការ​បង្ហាញ​នូវ​ស្វ័យការពារ​ខ្លួន​និង​ជាការ​ត្រៀម​ទប់ស្កាត់​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​តែប៉ុណ្ណោះ ។

កូរ៉េខាងជើង​ការពារ​ជំហរ​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​
​គួរ​បញ្ចា​ក់ថា កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ទីក្រុង Pyongyan បានធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៤ របស់ខ្លួន ដោយបាន​ធ្វើអោយ​សហគម​ន៍​អន្តរជាតិ​មានការ​ខឹងសម្បារ​ជាខ្លាំង ជាពិសេស​សម​ភាគី​ចិន​ដែល ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន និង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។
​លោក Kim Jong Un និយាយថា នេះ​ជា​សិទ្ធ​ស្របច្បាប់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់ខ្លួន ហើយ​វា ជា​ទង្វើ​មួយ​ត្រឹមត្រូវ ដែល​មិនគួរ​គេ​មក​ធ្វើការ​រិះគន់​នោះទេ​។​​ទោះជា​យ៉ាងណាក្តី​គ្រាប់បែក​នេះ​ត្រូវបាន​កូរ៉េខាងត្បូង​អះអាងថា មាន​ថាមពល​ខ្លាំង​ជាង​គ្រាប់បែក នុយក្លេអ៊ែរ​ទូទៅ​។ តែបើ​តាម​អ្នកជំនាញ​បានអោយដឹងថា រលក​រញ្ជួយ​ដី​មាន​កម្រិត​មិន​ខ្លាំង​ប៉ុន្នា​ន​នោះទេ​។​

កូរ៉េខាងជើង​ការពារ​ជំហរ​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​
​ការធ្វើ​តេស្ត​គ្រាប់​នុយក្លេអ៊ែរ​នេះ គឺធ្វើឡើង​២​ថ្ងៃ​បន្ទាប់ពី​ខួបកំណើត​ទី ៣៣​របស់លោក និង​នៅមុន​កិច្ច ប្រជុំ​សភា​ដ៏​កម្រ​មួយ​ដែល​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ខែឧសភា​ខាងមុខនេះ ដែលជា​កិច្ចប្រជុំ​មួយ​មិន បាន​អនុវត្ត​អស់​រយៈពេល ៣៥​ឆ្នាំ​មកហើយ​។​​ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដដែល​នេះដែរ សហរដ្ឋ​អា​មេ​រិច​បាន​បង្ហោះ​យន្តហោះ​ចំបាំង B-52 របស់ខ្លួន​យ៉ាង​ទាប​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​បង្ហាញ​នូវ​ការត្រៀម​ការពារ​នៅ​តំបន់ទ្រនាប់​រវាង ទីក្រុង​សេ​អ៊ូលនិង​កូរ៉េខាងជើង​។
​ក្នុងនោះ​ក៏មាន​ការហោះ​អមដំណើរ​ដោយ​យន្តហោះ F-15 របស់​កូរ៉េខាងត្បូង និង F-16 របស់​អា​មេ​រិច ផងដែរ ។ នេះ​ជាការ​បង្ហាញ​សាច់ដុំ​និង​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អា​មេ​រិច ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង ដើម្បី​ត្រៀម​ការពារ​៕សុផល

កូរ៉េខាងជើង​ការពារ​ជំហរ​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​