ប្រយ័ត្ន​ទឹកត្រី​ថៃ​ខុសច្បាប់ ចូល​ស្រុក​ខ្មែរ

​សិប្បកម្ម​ផលិត​ទឹកត្រី​ខុសច្បាប់​មួយ​នៅ​ប្រទេស​ថៃ ត្រូវ​ប៉ូលិស​សម្រុកចូល​បង្ក្រាប ដោយ​បញ្ជា​ឱ្យ​បិទ​បណ្តោះអាសន្ន ដោយ​លួច​ផលិត​មិន​ត្រឹមត្រូវ​តាម Standar និង ពីបទ​ល្មើស​នឹង​កម្មសិទ្ធិ​បញ្ញា ។​

​កម្លាំងចម្រុះ​របស់​ថៃ ក្នុងស្រុក​យ៉ាង​តៈ​ឡា​ត ខេត្ត​កាស៊ី​ន ប្រទេស​ថៃ​បាន​ចូលទៅ​បង្ក្រាប​រោង​សិប្បកម្ម ផលិត​ទឹកត្រី​ខុសច្បាប់​មួយកន្លែង ដោយ​រឹបអូស​បាន​ដក​ទឹកត្រី​ដែល​ផលិត​រួច​ចំនួន 96.000 ដប​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ គ្មាន​ច្បាប់​អនុញ្ញាត តម្លៃ 1 លាន​បាទ ព្រម​ជាមួយនឹង​បទបញ្ជា​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន​សិន ។​

ប្រយ័ត្ន​ទឹកត្រី​ថៃ​ខុសច្បាប់ ចូល​ស្រុក​ខ្មែរ
​តាម​របាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ក្នុងស្រុក​និយាយថា រោង​សិប្បកម្ម​ផលិត​ទឹកត្រី​ខុសច្បាប់​នេះ គ្មាន​អនាម័យ ដោយ​ប្រើ​ឧបករណ៍​ផលិត​ខុស​វិធី ការគ្រប់គ្រង​ក្លិន​ខុស​វិធី ផលិត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​អនាម័យ និង ការ​រំងាស់​នៅ​ផ្ទាល់​ដី និង មាន​បន្ថែម​សារធាតុ​គីមី​ខ្លះ ។​ល​។
​ដូច្នេះ ព័ត៌មាន​នេះ ចាត់ទុកជា​ការជូនដំណឹង​របស់ «​ប្រជាប្រិយ​» ចំពោះ​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​នៅតាម​ព្រំដែន ពិសេស​ក្រុម​ជំនាញ​កាំកុងត្រូល គួរ​រឹតបន្តឹង​ការ​នាំចូល​ប្រភេទ​ទឹកត្រី​ខុសច្បាប់​នេះ​ចូលមក​ស្រុក​ខ្មែរ ។ យើង​មិនទាន់​ដឹងថា តើ​ប្រភេទ​ដប​ទឹកត្រី​ដែល​ឃើញ​ក្នុង​រូបនេះ មាន​លក់​នៅលើ​ទីផ្សារ​ស្រុក​ខ្មែរ​ហើយ​ឬ​នៅ បើ​សិប្ប​កម្មនេះ​ផលិត​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ទើបតែ​ប៉ូលិស​ថៃ​បង្ក្រាបបាន​នោះ !! សូរ្យកាន្ត​

ប្រយ័ត្ន​ទឹកត្រី​ថៃ​ខុសច្បាប់ ចូល​ស្រុក​ខ្មែរ