ចេញពី​រៀន​នាំគ្នា​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​ទាំង​២

បាត់ដំបង: ក្មេងស្រី​សិស្សសាលា​២​នាក់​បងប្អូន ចេញពី​សាលារៀន​ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្ត​បើកលឿន​ចាប់​ហ្វ្រាំង​មិនទាន់ បុក​ស្លាប់​ទាំង​២ យ៉ាង​អាណោច​​អា​ធម៌ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ឃុំ​តា​ស្តា ស្រុក​សំពៅលូន ខេត្តបាត់ដំបង​។​

​កុមារី​រងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ ស្រី​និ​ច ជា​បង និង​កុមារី ស្រី​យី​ង ជា​ប្អូន ស្ថិតក្នុងឯកសណ្ឋាន​អាវ​សរ សំពត់​ខៀវ បាន​បាត់បង់ ជីវិត​យ៉ាង​អាណោចអាធម៌ដោយសារ​គ្រោះថ្នាក់​។​

​បើតាម​មន្ត្រី​អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា សិស្សសាលា​២​នាក់​បាន​បាត់បង់ជីវិត​ភ្លាមៗ ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទី​ពេទ្យក្រោយ​គ្នា​បន្តិច បន្ទាប់ពី​ត្រូវ​រថយន្ត​កូ​រេ​មួយគ្រឿង​បុក​ពេញទំហឹង ខណ​:​បងប្អូនបង្កើត​ទាំងនេះ​កំពុង​ដើរ​ឆ្លងផ្លូវ ចេញពី​រៀន​ឆ្ពោះ​ទៅផ្ទះ​។​

​សមត្ថកិច្ច​បន្តថា ក្រោយ​កើតហេតុ​រថយន្ត​បង្ករ​ដែល​ផ្ទុក​ដោយ​ប៊ីដុង​សាំង​ជាច្រើន បានបើក​រត់គេច បន្ទាប់មក​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំពៅ​លូន​រកឃើញប៉ុន្តែ​អ្នកបើកបរ​បាន​រត់គេច​បាត់​៕​

ចេញពី​រៀន​នាំគ្នា​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​ទាំង​២

ចេញពី​រៀន​នាំគ្នា​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​ទាំង​២