សាលា​រាជធានី​នឹង​អនុវត្ត​ដាក់​ធុងសំរាម​ចល័ត​ដើម្បី​សម្អាត​សំរាម​តាម​សួន​សាធារណៈ​

រាជធានី​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​អនុវត្តន៍​សាកល្បង​ន​នូវ​ធុងសម្រាម ចល័ត ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ភ្នាក់ងារ​របស់​សាលាក្រុង ដើម្បី​ដើរ​ប្រមូល​សម្រាម​តាម​សួន​សា​ធា​រណះ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។  

​     យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ នឹង​បានឃើញ​ឆាប់ៗ​នេះ​នូវ​ធុងសម្រាម​ចល័ត​ដែល​នឹង​ត្រូវដាក់​ឲ្យ​ភ្នាក់ងារ សាលា​រាជធានី​អនុវត្ត​ការសម្អាត​ប្រមូល​សម្រាម​តាម​សួន​សាធារណៈ ហើយ​ពួកគាត់​ក៏មាន​វិក័យប័ត្រ​ជាប់​នឹង​ខ្លួន​ដើម្បី​ផាកពិន័យ​ដល់​អ្នក​ចោល សម្រាម​ពាសវាល​ពាសកាល​ក្រៅ​ធុង​ផងដែរ​។  

​    ​បើតាម​លោក ប៉ា សុជាតិ​វង្ស ការដាក់​ធុងសំរាម​ចល័ត​ដើម្បី​សម្អាត​សំរាម​តាម​សួន​សាធារណៈ​នេះ​នឹងសាកល្បង​មុនគេ​នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។​

​    ​ភ្នាក់ងារ​ដែល​នឹងធ្វើ​កិច្ចការ​នេះ​យើង​នឹង​ជ្រើសរើស​ពី​បុគ្គលិក​អង្គភាព សួនច្បារ​ហើយក៏​នឹង​ផ្តល់ឱកាស​ដល់​បងប្អូន​ឥត​ទីពឹង​ពី​មជ្ឍមណ្ឌល សង្គមកិច្ច​ព្រៃ​ស្ពឺ​ផងដែរ​៕

សាលា​រាជធានី​នឹង​អនុវត្ត​ដាក់​ធុងសំរាម​ចល័ត​ដើម្បី​សម្អាត​សំរាម​តាម​សួន​សាធារណៈ​
សាលា​រាជធានី​នឹង​អនុវត្ត​ដាក់​ធុងសំរាម​ចល័ត​ដើម្បី​សម្អាត​សំរាម​តាម​សួន​សាធារណៈ​