សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ឲ្យមន្ត្រីថ្នាក់ ក្រោមជាតិ ធ្វើការកសាងផ្លូវលំ ដែលមានការលំបាក នៅតាមទីជនបទ ដើម្បីជួយដល់ ប្រជាពលរដ្ឋឲ្យងាយ ស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

សម្តេចបានថ្លែងក្នុងកិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការជាតិសម្រា ប់ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ថា ហេដ្ឋារចនា សម្ព័ន្ធត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍយ៉ាងណាលឿនលើផ្លូវជាតិ ប៉ុន្តែមានផ្លូវលំមួយចំនួន ក្នុងស្រុក ភូមិ ឃុំ មួយចំនួន ក្នុងខេត្តនានាមិនទាន់បានធ្វើឲ្យស្អាត ដើម្បីងាយស្រួលធ្វើដំណើរ នៅឡើយ ទេ។ ជាក់ស្តែងនៅមានភាពគ្រលុក  និងមិនទាន់ក្រាល កៅស៊ូ  និងមានសភាពហ៊ុយ ទ្រលោមជាដើម។

ការជំរុញរបស់សម្តេច ស ខេងបន្ទាប់ពីស្តាប់របាយការណ៍របស់លោក សួ ស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួងមានភារកិច្ច ដាក់កម្មវិធីវិមជ្ឈការនិងវិសហមជ្ឈការ ទៅថ្នាក់មូលដ្ឋានក្រោមជាតិ។ សម្តេច ស ខេង ស្វាគមន៍ចំពោះលទ្ធផលដែលក្រសួងធ្វើបាន  ប៉ុន្តែសម្តេច បានចាប់អារម្មណ៍ ចំពោះបញ្ហាផ្លូវលំជនបទក្នុងភូមិ ដែលមាននៅមានភាពខ្វះខាត និងពិបាកធ្វើដំណើរដល់ផ្ទះប្រជាពលរដ្ឋ។

  សម្តេចបញ្ជាក់ថា«យើងយកចិត្តទុកដាក់ចំពោះផ្លូវឆ្លងកាត់ខេត្តស្រុក ឃុំ ចំណែកផ្លូវក្នុងភូមិមិនទាន់ បានសម្រេចទំាងអស់នោះទេ។ នៅស្រុកខ្លះយើង ធ្វើផ្លួវមួយខ្សែទៅអាច ឆ្លងកាត់បានស្ទើតែទំាងអស់ នៅតាមភូមិសាស្ត្រដែលពលរដ្ឋរស់នៅ ប៉ុន្តែកន្លែងខ្លះមិនមែន អញ្ចឹងទំាង អស់នោះទេ ។ កន្លែងខ្លះធ្វើមួយខ្សែទៅបានដើរតែប៉ុន្មានភូមិនោះទេ ក្រៅពីនឹងទាល់តែ ធ្វើចូល ទើបដើរបានទៅ ដល់ផ្ទះគាត់ » ។

ជាមួយគ្នាដែរសម្តេច ជំរុញឲ្យរដ្ឋាបាលថ្នាក់ក្រោមជាតិ ដូចជាស្រុក ឃុំ ធ្វើការកសាងដោយមិនចាំ បាច់រងចំា ឬធ្វើសំណើរទៅថ្នាក់លើទំលាក់ការអនុញ្ញាតឲ្យធ្វើនោះទេ  ព្រោះត្រូវ ការចំណាយពេល យូរ៕

សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត

សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត