ឆ្នាំ២០១៥ករណី ចាប់រំលោភ សេពសន្ថវៈ មាន១៨៩លើក

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ មានករណីរំលោភសេពសន្ថវៈ ១៨៩លើក និងបទល្មើស កើតឡើងចំនួន ១៨ ករណី។

របាយការណ៍ខាងលើ បានឲ្យដឹងទៀតថា បទល្មើសប្លន់កើត មានចំនួន៤៣៦/៣៦០លើក , ឃាតកម្ម ២៥៥/២៥២លើក  , រំលោភសេពសន្ថវៈ ១៨៩/១៤២ លើក , ជួញដូរមនុស្ស៤៦/៣០លើក ,  បង្ខាំងមនុស្ស ៦/៦លើក , ពង្រាត់មនុស្ស៧/៣លើក , ចាប់ជំរិត៦/៣លើក។ ក្នុងនោះ ឃើញសាកសព១៦០/៩៨លើក , ជួញដូរចែកគ្រឿងញៀន ៥៧៤/២៨៣លើក , ប្រើប្រាស់គ្រឿងញៀន១៣០/៨៥លើក  , ដំណាំកញ្ឆា៤/១លើក ,  អំពើលួច១.១១៣លើក , ហិង្សាដោយចេតនា៦៩០/៥៥៤លើក  , កាន់កាប់ដឹកជញ្ជូនអាវុធខុសច្បាប់ ៧៩/៦៥លើក។

របាយការណ៍បង្ហាញទៀតថា មានបទល្មើសឧក្រិដ្ឋកើតមាន៨/៨ករណី ស្មើនឹង១.៦៤៩/១.១២៤លើក ,  មនុស្សស្លាប់២២៩/២៨៣នាក់  , របួស៩៥/៣៥១នាក់។បទល្មើសមជ្ឈិមកើតមាន១០/៩ករណី ស្មើនឹង ២.៦៥៧/២.១៤៨លើក ,  មនុស្សស្លាប់៣៧/៣១នាក់របួស១.០៤៩/៩៦០នាក់៕