នារីម្នាក់ បានសងសឹកអតីតមិត្តប្រុស ដែលបោះបង់នាង ព្រោះតែភាពធាត់ ដោយឲ្យជាកាដូ គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ

ចិន៖ នារីដ៏ស្រស់ស្អាតមួយរូបនេះ បានធ្វើការសងសឹកទៅលើអតីតមិត្តប្រុសរបស់ខ្លួន ដែលបានបោះបង់នាង ព្រោះតែ​ភាពធាត់នោះ ដោយការជូនកាដូជាដុំសាប៊ូមួយដុំ ដែលធ្វើពីខ្លាញ់ វះកាត់ចេញពីខ្លួនរបស់នាង។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ០៧ មករាកន្លងទៅនេះ នារីម្នាក់ឈ្មោះថា Xiao Xiao មកពីទីក្រុង Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន​ បានបង្ហោះរូបសាប៊ូដុំសម្រាប់ដុសខ្លួនមួយដុំ ដែលធ្វើពី ខ្លាញ់ក្នុងខ្លួននាងផ្ទាល់ ផ្ញើរទៅកាន់អតីតមិត្តប្រុស ដែលបានបែកគ្នា ដោយសារតែនាងមានរូបរាងធាត់ពេក។

គួរបញ្ជាក់ថា ក្រោយពីបែកគ្នាជាមួយមិត្តប្រុសហើយ Xiao Xiao ក៏បានទទួលការវះកាត់ ដើម្បីយកខ្លាញ់ដែល លើសនៅក្នុងខ្លួននោះចេញ។ ហើយមិនតែប៉ុណ្ណោះទេ នាងក៏បានយកខ្លាញ់ ដែលវះកាត់ចេញនោះ ទៅធ្វើជា សាប៊ូដុំ ​និងផ្ញើរជាកាដូ សម្រាប់ប្រើក្នុងពេលងូតទឹក ដល់អតីតមិត្តប្រុស និងគ្រួសាររបស់គេ ដើម្បីសងសឹក​តែម្តង។ ជាងនេះទៅទៀត នាងបានផ្ញើរសារទៅអតីតមិត្តប្រុសនោះ បង្ហោះចូលទៅក្នុង គេហទំព័រ Weibo របស់នាង ដែលមានអត្ថន័យថា៖ “Yang Xiaolei តើអ្នកចាំកាលពីចូលឆ្នាំចិន ឆ្នាំមុនទេ? ពេលនេះខ្ញុំបាន ប្រើជាតិខ្លាញ់ក្នុងខ្លួនរបស់ខ្ញុំ យកមកធ្វើជាសាប៊ូ ហើយឲ្យវាទៅម្តាយរបស់អ្នក ដើម្បីទុកដុសខ្លួនពេលងូតទឹក។ បុណ្យចូលឆ្នាំចិន ឆ្នាំនេះ គឺជាពេលដែលត្រូវឲ្យកាដូ ទៅមនុស្សប្រុសកំរិតទាប ដែលធ្វើការវិនិច្ឆ័យមនុស្សស្រី ត្រឹមតែរូបរាង ខាងក្រៅបែបនេះហើយ”

ជាមួយគ្នានោះដែរ សារ និងរូបភាព ដែលនាងបានបង្ហោះ នៅលើបណ្តាញសង្គម Weibo នោះ ទទួលបាន ការចែកចាយតៗគ្នា និងបញ្ចេញមតិយ៉ាងច្រើនផងដែរ៕

នារីម្នាក់ បានសងសឹកអតីតមិត្តប្រុស ដែលបោះបង់នាង ព្រោះតែភាពធាត់ ដោយឲ្យជាកាដូ គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ
នារីម្នាក់ បានសងសឹកអតីតមិត្តប្រុស ដែលបោះបង់នាង ព្រោះតែភាពធាត់ ដោយឲ្យជាកាដូ គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ
នារីម្នាក់ បានសងសឹកអតីតមិត្តប្រុស ដែលបោះបង់នាង ព្រោះតែភាពធាត់ ដោយឲ្យជាកាដូ គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • នារីម្នាក់ បានសងសឹកអតីតមិត្តប្រុស ដែលបោះបង់នាង ព្រោះតែភាពធាត់ ដោយឲ្យជាកាដូ គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/12  Category:ប្លែកៗ