Sabay ​ចាប់​ដៃ​​​​វិទ្យុ​​ Radio One Cambodia ពង្រីក​​វិសាលភាព​​ប្រព័ន្ធ​ផ្សព្វផ្សាយ

Sabay ​ចាប់​ដៃ​​​​វិទ្យុ​​ Radio One Cambodia ពង្រីក​​វិសាលភាព​​ប្រព័ន្ធ​ផ្សព្វផ្សាយ

កាល​ពីសប្ដាហ៍​មុន​នេះ ក្រុមហ៊ុន Sabay បាន​ចាប់​ដៃ​សហការ​គ្នា​ជា​ផ្លូវ​ការ​ជាមួយ​វិទ្យុ Radio One Cambodia 103.7 FM ដែល​កម្មវិធី​ភាគ​ច្រើន​ផ្សាយ​ជា​ភាសា​អង់គ្លេស​ធំ​ជាង​គេ​នៅ​កម្ពុជា ក្រោម​វត្តមាន​របស់​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ឌីជីថល និង​លោក ហង្ស សុរិយា អនុប្រធាន​របស់​វិទ្យុ Radio One Cambodia។

 

Sabay ​ចាប់​ដៃ​​​​វិទ្យុ​​ Radio One Cambodia ពង្រីក​​វិសាលភាព​​ប្រព័ន្ធ​ផ្សព្វផ្សាយ

 

កញ្ញា ស៊ុន ចាន់​ដានី ប្រធាន​ផ្នែក​ស្លាក​យីហោ​របស់ Sabay បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​សហការ​នេះ គឺ​ដើម្បី «បង្កើត​ទំនាក់​ទំនង និង​ពង្រីក​ព្រំដែន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ» ​រវាង​ស្ថាប័ន​និង​ស្ថាប័ន​ឲ្យ​កាន់​តែ​ទូលាយ ជា​ប្រយោជន៍​ដល់​អ្នក​អាន និង​អ្នក​ស្ដាប់​ទាំង​អស់​ដែល​ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ។ ឯ​អ្នក​ចូល​ចិត្ត​ស្ដាប់​តាម​វិទ្យុ​ដែល​គ្មាន​ពេល​អាន​ព័ត៌មាន​លើ​វិបសាយ ក៏​អាច​ដឹង​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់ Sabay តាម​រយៈ​វិទ្យុ Radio One Cambodia ផង​ដែរ។

 

នេះ​ជា​ការ​សហការ​ផ្លូវ​ការ​ដំបូង​របស់​ក្រុមហ៊ុន Sabay រវាង​វិបសាយ Sabay.com និង​វិទ្យុ​ក្នុង​ស្រុក។ Sabay ​រីករាយ​ស្វាគមន៍​ចំពោះ​ការ​សហការ​ជាមួយ​ស្ថាប័ន​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​វិស័យ​ព័ត៌មាន​ដូច​គ្នា៕

 

អត្ថបទ៖ សុផាត